ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាថ្ងៃទី ២៤ មិថុនា ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា លោក Khin Aung Mint បានចាក
ចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកប
ដោយជោគជ័យ។ ក្នុងរយៈពេលស្នាក់នៅវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ទី ២៤
មិថុនា ប្រជានព្រឹទ្ធសភាមីយ៉ាន់ម៉ាទទួលការវាយតំលៃខ្ពស់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមនិងជឿជាក់ថា៖ដំណើរទស្សនកិច្ចនេះនឹងគូសបញ្ជាក់នូវការបោះ
ជំហានអភិវឌ្ឍន៍ថ្មី១ក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងរដ្ឋសភានៃប្រទេសទាំង ២។ ទន្ទឹមនឹងនោះ បើកចេញយថាទស្ស
សហប្រតិបត្តិការទ្វេភាគីក៏ដូចជាក្នុងតំបន់និងលើសកលលោក។ ភាគីទាំង ២
 ក៏បានផ្លាស់ប្តូរអំពីសកម្មភាពនយោបាយ ការបរទេស សេដ្ឋកិច្ចសង្គមរបស់
ប្រទេសនិមួយៗ ជាពិសេស ពន្លឿនយ៉ាងឆាប់ៗ បង្កើតក្រុមសមាជិកសភាមិត្តភាព
រវាងវៀតណាមនិងមីយ៉ាន់ម៉ា គាំទ្រដូចគ្នាទៅវិញទៅ មក នៅបណ្ដាវេទិការ
អន្តរសភា ក្នុងតំបន់និងអន្តរជាតិ តទៅទៀត៕

ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម  - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong និងប្រធានព្រឹទ្ធភាមីយ៉ាន់ម៉ា
Khin Aung Mint (Image: VOV online)


ប្រតិកម្មទៅវិញ

ផ្សេងៗ