ប្រធានព្រឹទ្ធសភាអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម

(VOVWORLD) - លោកស្រី Lines បានអះអាងថា លោកស្រីនឹងបន្តគាំទ្រទំនាក់ទំនងជាមួយវៀតណាម; ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅតែមានសក្កានុពលច្រើនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងជាងនេះទៅទៀត នាពេលខាងមុខ។
ប្រធានព្រឹទ្ធសភាអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត លោក Nguyen Tat Thanh និងប្រធានព្រឹទ្ធសភាអូស្ត្រាលី Sue Lines (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh ដែលចូលជួបសម្តែងការគួរសម នាថ្ងៃទី ២៧ កញ្ញា ប្រធានព្រឹទ្ធសភាអូស្ត្រាលីថ្មី លោកស្រី Sue Lines បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលការងារ តែងតែផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកស្រី Lines បានអះអាងថា លោកស្រីនឹងបន្តគាំទ្រទំនាក់ទំនងជាមួយវៀតណាម; ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅតែមានសក្កានុពលច្រើនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងជាងនេះទៅទៀត នាពេលខាងមុខ។ លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីក៏បានសម្តែងក្តីសង្ឃឹមចំពោះការបើកជើងហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសជាមួយទីក្រុង Perth ដែលជារដ្ឋធានីនៃប្រទេសអូស្ត្រាលីភាគខាងលិច។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានជម្រាបជូនព័ត៌មានអំពីក្រុមសមាជិកសភាមិត្តភាពវៀតណាម-អូស្ត្រាលី ហើយសង្ឃឹមថា ក្រុមសមាជិកសភាមិត្តភាពអូស្ត្រាលី-វៀតណាម នឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗ ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា រួមទាំងតាមរយៈបណ្តាញសហប្រតិបត្តិការផ្ទាល់រវាងគណៈប្រតិភូរដ្ឋសភាមូលដ្ឋាននៃភាគីទាំងពីរ។

ឯកអគ្គរដ្ឋទូតលោក Nguyen Tat Thanh និងប្រធានព្រឹទ្ធសភាលោកស្រី Sue Lines បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី (១៩៧៣-២០២៣)។ លោកស្រី Lines ក៏បានសម្តែងនូវបំណងចង់ទទួលស្វាគមន៍ប្រមុខរដ្ឋវៀតណាម មកកាន់ប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ ហើយបានបញ្ជាក់ថា លោកស្រីនឹងពិចារណាទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលដ៏សមស្របមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ