ប្រធានមជ្ឈឹមរណសិរ្យមាតុភូមិលោក Nguyen Thien Nhan ជួបសន្ទនាជាមួយជនរួមជាតិចាម
|
ប្រធានមជ្ឈឹមរណសិរ្យមាតុភូមិលោក Nguyen Thien Nhan ជួបសន្ទនាជាមួយជនរួមជាតិចាម |
(VOV)_នាយប់ថ្ងៃទី៧តុលា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀត
ណាម លោក Nguyen Thien Nhan មានជំនួបសន្ទនាជាមួយកម្មាភិបាល ប្រជាជននៅ
ឃុំ Phuoc Thai និង Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan។ បន្ទាប់ពីពេល
បានស្ដាប់គោលបំណង របស់ប្រជាជនជាជនជាតិភាគតិច ជាពិសេសគឺជនរួមជាតិជា
ជនជាតិចាមនៅក្នុងតំបន់។ លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះ
ចលនាសិក្សារៀនសូត្រ លើកទឹកចិត្តអ្នកប្រាជ្ញនៅក្នុងតំបន់ជនរួមជាតិជាជនជាតិ
ចាម។ លោកក៏បានស្នើអោយខេត្ត Ninh Thuan ត្រូវបន្តយកចិត្តទុកដាក់ ដល់គោល
នយោបាយអភិរក្ស អភិវឌ្ឍន៍ភាសា បេតិកភ័ណ្ឌវប្បធម៌ របស់បណ្ដាជនជាតិ ដែលក្នុង
នោះមានជនជាតិចាម៕