ប្រធានមហាសន្និបាតអន្តរសភាពិភពលោក (IPU 132 ពិតប្រាកដនឹងទទួលបានជោគជ័យនិងបន្សល់ទុកនូវរបត់ដ៏ជ្រាលជ្រាវ
|
ប្រធានមហាសន្និបាតអន្តរសភាពិភពលោក (IPU 132 ពិតប្រាកដនឹងទទួលបានជោគជ័យនិងបន្សល់ទុកនូវរបត់ដ៏ជ្រាលជ្រាវ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៥មិនា នៅពិធីទទួលជួបសន្ទនាជាមួយប្រធាន IPU
លោក Saber Choudhury មកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួម IPU 132
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានថ្លែងអំណរគុណការគាំទ្រ
ជួយឧបត្ថម្ភរបស់ IPU ដើម្បីវៀតណាមរៀបចំ IPU 132 ទន្ទឹមនឹងនោះជឿជាក់ថា
មហាសន្និបាត IPU 132 នឹងទទួលបានជោគជ័យដ៏ល្អប្រសើរ។ លោក Nguyen Sinh
Hung បានសង្កត់ធ្ងន់ថា តាមរយៈប្រធានបទសំខាន់នៃ IPU 132 គឺ បណ្ដាគោលដៅ
អភិវឌ្ឍន៍ដ៏ចីរភាព-ប្រែក្លាយពាក្យសម្ដីក្លាយទៅជាសកម្មភាព វៀតណាមមានបំណង
រួមជាមួយសហគមន៍អន្តរជាតិ សភានៃបណ្ដាប្រទេសកសាងពិភពលោកមួយអភិវឌ្ឍន៍
ដ៏រឹងមាំ។
ប្រធាន IPU លោក Saber Choudhury បានចាត់ទុកថា បណ្ដាប្រធានបទដែលបាន
ពិភាគ្សានៅមហាសន្នបាតលើកនេះគឺមានខ្លឹមសារសប្បូរបែបនិងជាក់ស្ដែងក្នុងនោះ
ផ្តោតទៅលើបញ្ហាសំខាន់ជាច្រើន។ លោកជឿជាក់ថា IPU 132 នឹងទទួលបានជោគ
ជ័យល្អប្រសើរបន្សល់ទុកនូវការចាប់អារម្មណ៍របស់តំណាងនានាដោយការត្រៀម
រៀបចំម៉ត់ចត់ការរាក់ទាក់ជាមួយភ្ញៀវនៃប្រទេសម្ចាស់ផ្ទះថែមទាំងការសំរេចចិត្តមាន
អត្ថន័យជាក់ស្ដែងរបស់ IPU 132 ចំពោះសហគមន៍អន្តរជាតិទៀតផង៕