ប្រធានមហាសន្និបាត UNESCO នីតិកាលទី៤១វាយតម្លៃខ្ពស់ចំពោះការវិលត្រឡប់មករបស់វៀតណាមក្នុងក្រុមប្រឹក្សាប្រតិបត្តិ

(VOVWORLD) - ឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មានវៀតណាម បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ប្រធាន មហាសន្និបាត UNESCO នីតិកាលទី៤១ លោក Santiago Irazabal Mourao បាន បញ្ជាក់ថា ការដែលវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO លើកទី៥ បាននាំមកជូនមហា សន្និបាតនូវលក្ខណៈសម្បូរបែបខាងវប្បធម៌ ប្រវត្តិ សាស្ត្រ និងការសម្លឹងមើលសង្គមក្រោមជ្រុងផ្សេងៗគ្នា។

ប្រធានមហាសន្និបាត UNESCO នីតិកាលទី៤១វាយតម្លៃខ្ពស់ចំពោះការវិលត្រឡប់មករបស់វៀតណាមក្នុងក្រុមប្រឹក្សាប្រតិបត្តិ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំនៃមហាសន្និបាត UNESCO នីតិកាលទី៤១។ (រូបថត៖ VOV)
នៅថ្ងៃទី២៤ ខែវិច្ឆិកា កិច្ចប្រជុំនៃមហាសន្និបាតនីតិកាលទី៤១របស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) បានបិទបញ្ចប់ក្រោយរយៈ ពេល២សប្ដាហ៍ធ្វើការ។ ក្នុងកិច្ចប្រជុំនេះ វៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុម ប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ២០២១-២០២៥ ជាមួយ នឹងសម្លេងគាំទ្រជិត៩២% ឈរចំណាត់ទី៦ក្នុងចំណោមប្រទេសជាប់ឆ្នោតទាំង២៧។
ឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មានវៀតណាម បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ប្រធាន មហាសន្និបាត UNESCO នីតិកាលទី៤១ លោក Santiago Irazabal Mourao បាន បញ្ជាក់ថា ការដែលវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO លើកទី៥ បាននាំមកជូនមហាសន្និបាតនូវលក្ខណៈសម្បូរបែបខាងវប្បធម៌ ប្រវត្តិ សាស្ត្រ និងការសម្លឹងមើលសង្គមក្រោមជ្រុងផ្សេងៗគ្នា។
ចំពោះ UNESCO ភាពសម្បូរបែបនៃវប្បធម៌ គំនិតនិងការជជែកពិភាក្សាគឺជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ ការសម្លឹងមើលតាមជ្រុងដោយឡែករបស់វៀត ណាម ប្រាកដថា នឹងធ្វើឲ្យកាន់តែសម្បូរបែបនូវការជជែកពិភាក្សា ក៏ដូចជាមតិ យោបល់ និងដំណោះស្រាយដែលត្រូវបានបង្ហាញនៅតាមវេទិកានានារបស់ UNESCO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ