ប្រធានរដ្ឋគុយបានាំសាររបស់ G77 ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងនាមជាប្រធានប្ដូរវេណរបស់ G77 គុយបានឹងតំណាងឱ្យក្រុមនេះ ការពារផលប្រយោជន៍និងការទាមទារដ៏ត្រឹមត្រូវដែលត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំកំពូល G77 និងចិន ដែលទើបតែប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ កញ្ញា នៅទីក្រុងឡាហាវ៉ាន គុយបា។
ប្រធានរដ្ឋគុយបានាំសាររបស់ G77 ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel (រូបថត៖ VNA)

ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel កាលពីម្សិលមិញ (ថ្ងៃទី ១៧ ខែកញ្ញា) បានទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អញ្ជើញចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ (UNGA-78) ដែលចាប់ផ្តើមនៅថ្ងៃស្អែកជាមួយនឹងសម័យពិភាក្សារួម និងកិច្ចសន្ទនាជាន់ខ្ពស់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ។

ក្នុងសេចក្ដីប្រកាសជាផ្លូវការ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla បានសង្កត់ធ្ងន់ថា លោក Díaz-Canel នឹងនាំមកជូន UNGA-78 សាររបស់គុយបា និងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G77)។ ក្នុងនាមជាប្រធានប្ដូរវេណរបស់ G77 គុយបានឹងតំណាងឱ្យក្រុមនេះ ការពារផលប្រយោជន៍និងការទាមទារដ៏ត្រឹមត្រូវដែលត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំកំពូល G77 និងចិន ដែលទើបតែប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ កញ្ញា នៅទីក្រុងឡាហាវ៉ាន គុយបា។

ដោយប្រធានបទ "ការកសាងទំនុកចិត្តឡើងវិញ និងបំផុសស្មារតីសាមគ្គីភាពសកល៖ បង្កើនសកម្មភាពអំពីរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប។" ប្រតិភូដែលចូលរួមសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាថ្មីៗបំផុត ដូចជា ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងការរំសាយអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ