ប្រធានរដ្ឋគុយបាអះអាងថាប្រទេសជាតិនៅតែស្ថិរភាពដដែល

(VOVWORLD) - នាថ្ងៃទី ១៤ ខែកក្កដា លេខាទី ១ នៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel បានអះអាងថា ប្រទេស Caribe នេះនៅតែមានស្ថិរភាព ក្នុងបរិបទកើតមានព័ត៌មានមិនពិតនៅខាងក្រៅ ដែលលោកហៅថា “គ្រោះភេរវកម្មប្រព័ន្ធផ្សព្វផ្សាយ”។
ប្រធានរដ្ឋគុយបាអះអាងថាប្រទេសជាតិនៅតែស្ថិរភាពដដែល - ảnh 1លេខាទី ១ នៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel (រូបថត៖ REUTERS)

អញ្ជើញថ្លែងមតិនៅក្នុងកម្មវិធី“ តុមូល”ដែលត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ ដោយមានវត្តមានរបស់លោកនាយករដ្ឋមន្រ្តី Manuel Marrero និងឧបនាយករដ្ឋមន្ត្រី - រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Alejandro Gil នោះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋគុយបាបានអំពាវនាវឱ្យមានសន្តិភាពសាមគ្គីភាព ការទទួលខុសត្រូវ និងការគោរពគ្នារវាងប្រជាជនគុយបា ក្នុងបរិបទ ដែលប្រទេសនេះទើបនឹងប្រឈមនឹងអំពើបង្កភាពប្របូកច្របល់ប្រទេសជាតិកាលពីថ្ងៃទី ១១ ខែកក្កដាកន្លងទៅ ដោយសារមានការញុះញង់ពីខាងក្រៅ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី Manuel Marrero និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Alejandro Gil ក៏បានប្រកាសវិធានការថ្មីៗមួយចំនួន សំដៅ បន្ធូរបន្ថយការលំបាកនានា ដែលគុយបាកំពុងប្រឈមមុខ ដូចជាការបន្ធូរ ការនាំចូលឱសថ ស្បៀងអាហារ សំភារៈចាំបាច់ ក៏ដូចជាជំរុញការបង្កើតសហគ្រាសរដ្ឋសង្គមនិយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ