ប្រធានរដ្ឋគុយបាអះអាងនូវសារសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ

(VOVWORLD) - ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel បានអំពាវនាវឲ្យប្រទេសទាំង ឡាយចាំបាច់ត្រូវទប់ទល់នឹងប្រភពដើមនៃជម្លោះ ពិសេសគឺភាពក្រីក្រ សំដៅ នាំមកនូវសុខសន្តិភាពសម្រាប់ពិភពលោកទាំងមូល។
ប្រធានរដ្ឋគុយបាអះអាងនូវសារសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ - ảnh 1 រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបាលោក Miguel Diaz Canel (រូបថត៖cadenagramonte.cu)


នាថ្ងៃទី២៤ ខែកញ្ញា អញ្ជើញថ្លែងនៅសន្និសីទជាន់ខ្ពស់អំពីសន្តិភាព Nelson Mandela ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអ.ស.ប នៅទីក្រុងញូវយ៉ក់ ប្រទេសអាមេរិកនោះ ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបាលោក Miguel Diaz Canel បានសង្កត់ធ្ងន់ថា នឹងមិនអាចមានសុខសន្តិភាពបានឡើយ ប្រសិនបើអត្រាភាពក្រីក្រក៏ដូចជាការខ្វះខាតប្រព័ន្ធការពារសុខភាព ឬអត្រាបាត់ បង់ជីវិតដោយរោគាពាធនៅតែស្ថិតនៅកម្រិតខ្ពស់ ហើយប្រជាជននៅតែខ្វះខាត សិទ្ធិទាក់ទងជាមួយនឹងទឹកស្អាតនិងអប់រំ។ តាមលោកថា ដំណោះស្រាយតែ មួយគត់នាបច្ចុប្បន្ននោះគឺជំរុញការអភិវឌ្ឍដោយសកម្មភាពជំនួសឲ្យសម្លេង ព្រមទាំងត្រូវមានកិច្ចសហប្រតិបតិ្តការនិងសាមគ្គីភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ