ប្រធានរដ្ឋចិនជួបចរចាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. នៅប៉េកាំង

(VOVWORLD) - តាមទីភ្នាក់ងារសារព័ត៌មានចិន Xinghua ឲ្យដឹងថាថ្នាក់ដឹកនាំ ស.ប.ប.ក. លោក  Kim Jong-un ទើបនឹងបំពេញទស្សនកិច្ចក្រៅផ្លូវការនៅចិន ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៨ មិនា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋចិន លោក Xi Jinping។ 
ប្រធានរដ្ឋចិនជួបចរចាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. នៅប៉េកាំង  - ảnh 1 ប្រធានរដ្ឋចិនជួបចរចាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. នៅប៉េកាំង 

តាមទីភ្នាក់ងារសារព័ត៌មានចិន Xinghua ឲ្យដឹងថាថ្នាក់ដឹកនាំ ស.ប.ប.ក. លោក  Kim Jong-un ទើបនឹងបំពេញទស្សនកិច្ចក្រៅផ្លូវការនៅចិន ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៨ មិនា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋចិន លោក Xi Jinping។ ក្នុងជំនួបចរចារវាងថ្នាក់ដឹកនាំទាំងពីររូបនៅរដ្ឋធានីប៉េកាំង ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ ចិនប្តេជ្ញាដេញតាមគោលដៅលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ការពារសន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ ហើយដោះស្រាយបញ្ហាទាំងឡាយតាមរយៈការសន្ទនានិងការពិគ្រោះយោបល់។ ប្រធានរដ្ឋចិនបានលើកច្បាស់ថា៖ ចិនអំពាវ

នាវឲ្យភាគីទាក់ទិននានាគាំទ្រការកែលំអទំនាក់ទំនងអន្តរកូរ៉េដោយអនុវត្តការខំប្រឹងប្រែងជាក់ស្តែងដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ការចរចាសន្តិភាព។ ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងបញ្ហានេះ។ រីឯខ្លួនវិញ ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បានបញ្ជាក់ថា៖ ស្ថានភាពនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមកែលំអជាងពេលដែលកូរ៉េខាងជើងនាំចេញការផ្តើមគំនិតបន្ធូស្រាលភាពតានតឹង ព្រមទាំង ជំរុញការធ្វើឡើងសំរាប់បណ្ដាករចរចាសន្តិភាពដែរ។ តាមលោក Kim Jong-un ថា៖ ទស្សនៈមុនក៏ដូចជាក្រោយរបស់ព្យុងយ៉ាងគឺប្តេជ្ញាចិត្តជាមួយការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ លោកបានសង្កត់ធ្ងន់ដែរថា៖បញ្ហាលុបបំបាត់នុយក្លេអ៊ែរអាចត្រូវបានដោះស្រាយប្រសិនបើកូរ៉េខាងត្បូងនិងអាមេរិកបង្ហាញនូវសុឆ័ន្ទៈចំពោះការខំប្រឹងប្រែងនៃប្រទេស។លោកក៏បានអះអាងជាថ្មីម្តងទៀតត្រៀមខ្លួនជាស្រេចជួបសន្ទនានិងរៀបចំកិច្ចប្រជុំកំពូលជាមួយអាមេរិកដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ