ប្រធានរដ្ឋចិនទស្សនកិច្ចកូរ៉េខាងត្បូង

ប្រធានរដ្ឋចិនទស្សនកិច្ចកូរ៉េខាងត្បូង - ảnh 1
ប្រធានរដ្ឋចិនលោក Xi Jinping


(VOVworld)-នាថ្ងៃទី៣កក្កដា ប្រធានរដ្ឋចិនលោក Xi Jinping បានទៅកាន់ សេអ៊ុល ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋកូរ៉េខាងត្បូងរយៈពេល២ថ្ងៃ។ ក្នុង ដំណើរទស្សន
កិច្ចនេះ ប្រធានរដ្ឋចិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye និង
មានជំនួបពិភាក្សាអំពី បណ្តាវិធានការសំដៅបង្កើនទំនាក់ទំ នងទ្វេភាគី ក៏ដូចជារាល់
បញ្ហាក្នុងតំបន់និងអន្តរជាតិ។ មជ្ឈដ្ឋានមន្រ្តីកូរ៉េខាងត្បូង​ក៏បានឲ្យដឹងដែរថា ថ្នាក់
ដឹកនាំទាំងពីររូបនេះ ក៏បានពិភាក្សាអំពី ការខំប្រឹងប្រែងទប់ ទល់ជាមួយកម្មវិធីនុយ
ក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ ។តាមគំរោង ក្នុងដំណើ
ទស្សនកិច្ចនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការ
មួយចំនួន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង បរិស្ថានជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ