ប្រធានរដ្ឋចិនបង្កើនទំនាក់ទំនងជាមួយអាល្លឺម៉ង់
(VOVWORLD) - នាថ្ងៃទី ២៤ ខែឧសភា ប្រធានរដ្ឋចិន លោក ស៊ីជីនភីង បានជួបពិភាក្សាជាមួយ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដែលកំពុងបំពេញទស្សនកិច្ច នៅប្រទេសចិន ក្នុងនោះមានការសង្កត់ធ្ងន់ថា ចិននឹងសហការជាមួយ អាល្លឺម៉ង់ដើម្បីនាំមកនូវទំនាក់ទំនងទ្វេភាគីឡើងកំរិតខ្ពស់ថ្មី។
ប្រធានរដ្ឋចិនបង្កើនទំនាក់ទំនងជាមួយអាល្លឺម៉ង់ |
លោក ស៊ីជីនភីង បានអបអរសាទរចំពោះដំណើរទស្សនកិច្ចលើកទី ១១ កមកាន់ប្រទេសចិនររបស់លោកស្រី Angela Merkel ហើយ លោកក៏ វាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្លាចាប់តាំងពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យក្នុងឆ្នាំ ២០១៤។ លោក ស៊ីជីនភីង បានអះអាងទៀតថា ភាគីទាំងពីរ គប្បីលើកឡើងគំរូសហប្រតិបត្តិការ “រួមគ្នាឈ្នះ-ឈ្នះ” ដើម្បីនាំមុខគេក្នុងការជម្រុញទំនាក់ទំនង រវាងចិន និង អ៊ឺរ៉ុប។ រិឯខ្លួនវិញ លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថាចិនគឺជាសមាជិកដ៏សែនសំខាន់នៃសហគមន៍អន្តរជាតិនិងជា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាល្លឺម៉ង់ផងដែរ។ ហេតុដូច្នេះហើយ អាល្លឺម៉ង់ ត្រៀមខ្លួនជាស្រេចឆ្លៀតយកឱកាសថ្មីក្នុងដំណើរការកំណែទម្រង់ និងបើកទ្វារទីផ្សាររបស់ ចិន សំដៅ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជា ការផ្លាស់ប្តូរវប្បធម៌ និង ប្រជាជននៃប្រទេសទាំងពីរដែរ៕
ក្រៅពីនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីបញ្ហាពាណិជ្ជកម្មអន្តរជាតិ និង បញ្ហានុយក្លេអ៊ែរ អ៊ីរ៉ង់ រួមទាំង បញ្ហាមួយចំនួនទៀត ដែលចាប់អារម្មណ៍ដូចគ្នាផងដែរ៕