ប្រធានរដ្ឋចិនលោក ស៊ីជីនពីង៖ ទំនាក់ទំនងរវាងចិន - ជប៉ុនកំពុងឈរនៅចំពោះមុខឱកាសអភិវឌ្ឍន៍យ៉ាងសំខាន់

(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ ប្រធានរដ្ឋចិនលោក ស៊ីជីនពីង បានទទួលជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលត្រីភាគីជាមួយចិននិងកូរ៉េខាងត្បូងដែលបានរៀបចំនៅទីក្រុងចេងទូ ខេត្តស៊ីឈួន ប្រទេសចិន។
ប្រធានរដ្ឋចិនលោក ស៊ីជីនពីង៖ ទំនាក់ទំនងរវាងចិន - ជប៉ុនកំពុងឈរនៅចំពោះមុខឱកាសអភិវឌ្ឍន៍យ៉ាងសំខាន់ - ảnh 1 ប្រធានរដ្ឋចិនលោកស៊ីជីនពីងនិងនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេ (រូបថតៈទីភ្នាក់ងារព័ត៌មានស៊ីនហួរ)

ប្រធានរដ្ឋចិនបានចាត់ទុកថា ទំនាក់ទំនងទ្វេភាគីកំពុងឈរនៅចំពោះមុខ “ឱកាសអភិវឌ្ឍន៍យ៉ាងសំខាន់” ហើយលោកក៏បានអះអាងថា ចិនបានត្រៀមខ្លួនជាស្រេចសហការជាមួយជប៉ុនដើម្បីរក្សាការផ្លាស់ប្តូរគ្នាឲ្យបានជិតស្និទ្ធនិងបង្កើនតួនាទីដឹកនាំនយោបាយដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យ “ឡើងកំពស់ថ្មី”។ ភាគីទាំងពីរត្រូវកំណត់ឱ្យបានច្បាស់អំពី “ការយល់ដឹងរួមជាយុទ្ធសាស្ត្រ”  ហើយត្រូវ “ដោះស្រាយឲ្យបានសមស្របបញ្ហារសើបដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ”។

នាយករដ្ឋមន្រ្តីជប៉ុនបានវាយតម្លៃជាវិជ្ជមាននៃការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងទ្វេ ភាគី ។ ព្រមជាមួយនេះលោកបានបញ្ជាក់ពី “អត្ថន័យយ៉ាងសំខាន់” នៃការអភិវឌ្ឍទំនាក់ទំនងនេះចំពោះសន្តិភាព ស្ថិរភាពនិងវិបុលភាពនៅលើតំបន់និងពិភព លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ