ប្រធានរដ្ឋចិនលោក Xi Jinping ជួបចរចារជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នាថ្ងៃទី៤ កក្កដា ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្រ្តី ប្រទេសម្ចាស់ផ្ទះលោក Dmitry Medvedev នៅរដ្ឋធានីម៉ូស្គូ។
ប្រធានរដ្ឋចិនលោក Xi Jinping ជួបចរចារជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping (ឆ្វេង) និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev (រូបថត៖Interet)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នាថ្ងៃទី៤ កក្កដា ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្រ្តី ប្រទេសម្ចាស់ផ្ទះលោក Dmitry Medvedev នៅរដ្ឋធានីម៉ូស្គូ។នៅទីនេះ ថ្នាក់ដឹក នាំចិនបានសង្កត់ធ្ងន់ថា ប៉េកាំងនឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជា មួយម៉ូស្គូ ហើយជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការទប់ទល់នឹង ការសាកល្បងនានាលើទូទាំងពិភពលោក។ប្រធានរដ្ឋលោក Xi Jinping សង្កត់ ធ្ងន់ថា រុស្ស៊ីជាដៃគូសំខាន់របស់ចិនក្នុងការជំរុញការផ្ដើមគំនិតច្នៃប្រឌិត “ខ្សែ ក្រវ៉ាត់និងផ្លូវ”។លោករូបនេះចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវបើក ទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ថាមពល ហើយសហប្រតិបតិ្តការលើខ្សែផ្លូវសមុទ្រទៅកាន់ប៉ូលខាងជើង រួមគ្នាបើកចេញ “ផ្លូវសូត្រលើ ទឹកកក”។

        រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីលោក Medvedev វាយតំលៃថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ព្រមទាំង សង្កត់ធ្ងន់ថា រុស្ស៊ីមានគោលបំណងរក្សាការជួបប្រាស្រ័យខ្ពស់ជាន់ថ្នាក់ជាប្រចាំ ជាមួយចិន បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មវិនិយោគ ហិរញ្ញវត្ថុ ថាមពលនិងកសិកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ