ប្រធានរដ្ឋចិនអះអាងថាប្រទេសនេះនឹងយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា ក្នុងជំនួបសំណេះសំណាលជាមួយអ្នកជម្ងឺនៅមន្ទីរពេទ្យ Huoshenshan ទីក្រុង Wuhan ខេត្តហ៊ូប៉ី ប្រធានរដ្ឋចិន លោកស៊ីជីន ពីង បានអះអាងថាប្រទេសនេះនឹងយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid -19 ។
ប្រធានរដ្ឋចិន លោក ស៊ីជីនពីង (រូបថត៖ Xinhua) |
លោកស៊ីជីនពីងបានអញ្ជើញទៅជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Huoshenshan ហើយលោកក៏បានអះអាងថាចាប់តាំងពីពេលមានការផ្ទុះឡើងនៃជំងឺនេះ ថ្នាក់ដឹកនាំ ចិនតែងតែដាក់សុវត្ថិភាពជីវិតនិងសុខភាពប្រជាជនជាចម្បង ព្រមទាំងអនុវត្តរាល់វិធានការ ដើម្បីព្យាបាលឲ្យអ្នកជម្ងឺ និងកាត់បន្ថយការឆ្លងរាលដាលជំងឺជាអតិបរមាផងដែរ។
លោកស៊ីបានអះអាងទៀតថាប្រទេស ចិនផ្តោតការយកចិត្តទុកដាក់ទាំងស្រុងឆ្ពោះទៅទីក្រុងវូហាន និងខេត្តហ៊ូប៉ីផងដែរ៕