ប្រធានរដ្ឋចិន លោក ស៊ីជីនពីង អញ្ជើញបំពេញទស្សនកិច្ចនៅក្រិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ១០ ខែវិច្ឆិកា ប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុង Athens ប្រទេសក្រិកក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយប្រទេសក្រិកលើគ្រប់វិស័យ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិនទៅកាន់ប្រទេសក្រិកក្នុងរយៈពេល ១១ ឆ្នាំកន្លងទៅ។
ប្រធានរដ្ឋចិន លោក ស៊ីជីនពីង អញ្ជើញបំពេញទស្សនកិច្ចនៅក្រិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1 ប្រធានរដ្ឋចិន លោក ស៊ីជីនពីង  អញ្ជើញបំពេញទស្សនកិច្ចនៅក្រិក (រូបថត៖ AFP/TTXVN)

លោក ស៊ីជីនពីង  គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីក្រិក លោក Prokopis Pavlopoulos និងនាយករដ្ឋមន្ត្រីក្រិក លោក  Kyriakos Mitsotakis ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យអប់រំ ដឹកជញ្ជូននិងថាមពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ