ប្រធានរដ្ឋចិន លោក Xi Jinping គ្រោងនឹងបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន និងតាជីគីស្ថាន
(VOVWORLD) - ក្រសួងការបរទេសចិននៅថ្ងៃទី៣០ ខែមិថុនាបានឲ្យដឹងថា ប្រធានរដ្ឋចិន លោក Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងមានដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកក្កដា។
យោងតាមកាលវិភាគ លោក Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលបានប្រព្រឹត្តិទៅនៅប្រទេសកាហ្សាក់ស្ថាន នាថ្ងៃទី ៣ និងទី ៤ ខែកក្កដា បន្ទាប់មកលោកនឹងធ្វើដំណើរទស្សនកិច្ចនៅតាជីគីស្ថាន។
ប្រធានរដ្ឋចិន លោក Xi Jinping។ រូបថត៖ THX/TTXVN |
រុស្ស៊ីកំពុងព្យាយាមរៀបចំជំនួបរវាងប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅកិច្ចប្រជុំកំពូលនោះ ដោយរំពឹងថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីបញ្ហាក្តៅគគុកដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
អង្គការសហប្រតិបត្តិការសៀងហៃ (SCO) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០១ នៅទីក្រុងសៀងហៃ ប្រទេសចិន។ SCO រួមមានប្រទេសសមាជិកចំនួន៨៖ ចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា និងប៉ាគីស្ថាន៕