ប្រធានរដ្ឋចូលរួមពិធីបើកបវេសណកាលឆ្នាំសិក្សារថ្មីសាលាសភាបណ្ឌិត​ការពារជាតិ

       

ប្រធានរដ្ឋចូលរួមពិធីបើកបវេសណកាលឆ្នាំសិក្សារថ្មីសាលាសភាបណ្ឌិត​ការពារជាតិ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang អញ្ចើញ​ចូលរួមពិធីបើកបវេសណកាល ឆ្នាំសិក្សារថ្មីសាលាសភាបណ្ឌិត​ការពារជាតិ(http://dantri.com.vn)

 ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាថ្ងៃទី ១៧ កញ្ញា ​បានអញ្ចើញ​ចូលរួមពិធីបើកបវេសណកាល ឆ្នាំសិក្សារថ្មី ២០១២ - ២០១៣ នៃសាលាសភាប
ណ្ឌិត​ការពារជាតិ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បាន​សង្កត់​ធ្ងន់​ថា៖ កិច្ចការពារប្រទេសជាតិ សន្តិសុខ ជាបុព្វហេតុដ៏សែនសំខាន់ ​របស់ប្រទេស ជាតិ ជាភារកិច្ចប្រចាំរបស់ប្រព័ន្ធនយោបាយទាំងមូល និង​សង្គមទាំងមូល។ ប្រធាន រដ្ឋបានចាត់ទុកថា៖ ក្នុងដំណាកកាលនាបច្ចុប្បន្ន ​និន្នាការសហប្រតិបត្តិការជានិន្នា
ការធំ​ ប៉ុន្តែ ​មានការប្រែប្រួលដ៏ស្មុគស្មាញ ភេរវកម្មអន្តរជាតិ ការប្រជែងដណ្ដើម អធិបតេយ្យភាពដែនដី​បន្ត​ប្រព្រឹត្តទៅនៅតំបន់ជាច្រើន…។ល។ ដូច្នេះ មហាសន្និ បាតបក្ស កុម្មុយនីស្តវៀតណាម​លើកទី ១១ ​បានដាក់ចេញភារកិច្ចស្នូលគឺ  ៖ “ពង្រីក កម្លាំងចំរុះយ៉ាងខ្លាំងក្លា របស់ប្រជាជាតិទាំងមូល របស់ប្រព័ន្ធ​នយោបាយទាំងមូល
 ដើម្បី អនុវត្តភារកិច្ច គោលដៅការពារប្រទេសជាតិ ​សន្តិភាព ដោយល្អប្រសើរ  ការពាររឹងមាំខឿនឯករាជ្យ អធិបតេយ្យភាព ​ឯកភាព និងបូរណភាពដែនដី”។ 
ប្រធានរដ្ឋ Truong Tan Sang បានថ្លែងថា៖

          “​ជាមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល និងស្រាវជ្រាវវិទ្យា​សាស្ត្រ ការពារ
ប្រទេស ​សន្តិសុកជួរមុខរបស់កងទ័ព និងប្រទេសជាតិ​ សាលាសភាបណ្ឌិត​ត្រូវ​
ផ្លាស់​ប្តូរថ្មីយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីលើកកំពស់គុណភាពលើគ្រប់វិស័យ  ស្រាវជ្រាវវិទ្យាសាស្ត្រ និងបណ្ដុះបណ្ដាល។ ”

          ប្រធានរដ្ឋក៏បានស្នើថ្នាក់ដឹកនាំនៃគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច ​តំបន់ នានា មានផែនការរួមសហការយ៉ាងជិតស្និទ យកចិត្តទុកដាក់ ជួយ​ឧបត្ថម្ភសិក្ខា
កាម របស់ សាលាសភាបណ្ឌិត​ការពារប្រទេស ក្នុងដំណើការអនុវត្តភារ​កិច្ច ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ