ប្រធានរដ្ឋជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង
|
ប្រធានរដ្ឋជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង |
(VOV)_នាព្រឹកថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលសារតាំងពីបណ្ដាឯកអគ្គរដ្ឋទូត សាធារណរដ្ឋ
ប្រជាធិបតេយ្យ ប្រជាមានិតឡាវ សាធារណរដ្ឋ ហ្គាណានិងសាធារណរដ្ឋម៉ាសេ
ដូនី ទទួលបេសកម្មការទូតនៅវៀតណាម។
ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក Phonxavan Phomvihan ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang បានអបអរសាទរឡាវ បានទទួលដំណែងជាប្រធានអាណត្តិដំបូង របស់សហ
គមន៍អាស៊ាន នៅឆ្នាំ ២០១៦។ ប្រធានរដ្ឋបានស្នើថាភាគីទាងពីរត្រូវពិភាក្សា ដក
ចេញបទពិសោធន៍ ក្នុងដំណើរសហប្រតិបត្តិការកន្លងទៅ កសាងផែនការសហប្រ
តិបត្តិការក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែង
ជាងសំរាប់ប្រទេសទាំងពីរ។
ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ហ្គាណា Benjamin
Clement Eghand ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចាត់ទុកថា៖
នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងវៀតណាម ជាមួយ ហ្គាណា
មានការរីកចំរើន ជាច្រើន។ ភាគីទាំងពីរត្រូវរក្សានិងពង្រីកទៅលើវិស័យផ្សេងៗ
ទៀត ពិសេសគឺកសិកម្ម និងទូរគមនាគមន៍។
ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាសេដូនី Ilija Isailovski
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានស្នើថា៖ ស្ថាប័ននៃភាគីទាំងពីរ
ត្រូវសកម្មត្រៀមរៀបចំអោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី សាធារណរដ្ឋ
ម៉ាសេដូនី មកកាន់វៀតណាម។ ដើម្បីជំរុញខ្លាំងថែមទៀតអោយកិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រធានរដ្ឋបានស្នើអោយភាគីទាំងពីរត្រូវពិ
និត្យមើលឡើងវិញ បំពេញបន្ថែមសំណុំឯកសារសហប្រតិបត្តិការនានា ដើម្បីអង្គ
ភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ៕