ប្រធានរដ្ឋបានជួបធ្វើការជាមួយសមាគមកាកបាតក្រហមវៀតណាម

ប្រធានរដ្ឋបានជួបធ្វើការជាមួយសមាគមកាកបាតក្រហមវៀតណាម - ảnh 1
ប្រធានរដ្ឋបានជួបធ្វើការជាមួយសមាគមកាកបាតក្រហមវៀតណាម (VOV)

        Vovworld-នៅពិធីធ្វើការនារសៀលថ្ងៃទី១៥កក្កដា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang ប្រធានកត្តិយសសមាគមកាកបាតក្រហមវៀតណាម
បានស្វាគមលទ្ធផលសកម្មភាពរបស់សមាគមកាកបាតក្រហមវៀតណាមដែល
ទទួលបានក្នុងឆមាសទី១ឆ្នាំ២០១៤។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់
ថា តួរលេខចំនួនប្រាក់ជាង១លាន៥សែនលានដុងដែលសមាគមគ្រប់ជាន់ថ្នាក់
ចលនាបានដើម្បីជួយឧបត្ថម្ភមនុស្សជា១២ពាន់លើកក្នុងឆមាសទី១គឺមានអត្ថន័យ
ដ៏ធំធេង។ ប្រធានរដ្ឋ Truong Tan Sang បានរំលឹកសមាគមកាកបាតក្រហមវៀត
ណាមម្ចាស់ការជួយង្នកនេសាទប៉ូលីសសមុទ្រកំលាំងត្រួតពិនិត្យនេសាទចំពោះ
រាល់បំរ៉ែបំរួលស្មុគស្មាញនៅសមុទ្រខាងកើត ទន្ទឹមនឹងនោះស្នើរសមាគមបន្តអនុវត្ត
ត្រូវនឹងគោលដៅរបស់សមាគមដែលបានដាក់ចេញនិងនឹងអនុវត្តបន្ថែមសកម្មភាព
នាំមកប្រសិទ្ធភាពជាក់ស្ដែងក្នុងរយៈពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ