ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។
(VOV) /  
|
ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។ |
VOV-បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុននឹងសម័យប្រជុំ
លើកទី៤ នាព្រឹកថ្ងៃទី១៨តុលា ប្រធានរដ្ឋវៀតណាម Truong Tan Sang និង
បណ្ដាសមាជិកសភាទីក្រុងហូជីមិញបានជួបប្រាស្រ័យអ្នកបោះឆ្នោតខ័ណ្ឌ
ទី៤ទីក្រុងហូជីមិញ។ តាមនាមឲ្យគណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញ
ប្រធានរដ្ឋ Truong Tan Sang បានប្រមូលមតិសំណើររបស់អ្នកបោះឆ្នោត។
ផ្ដោតទៅលើបញ្ហាការពារអធិបតេយ្យភាពបូរណភាពដែនដីក្នុងនោះមានបញ្ហា
សមុទ្រខាងកើត ប្រធានរដ្ឋបានអះអាងថា ភារកិច្ចការពារឯករាជ្យអធិបតេយ្យ
ភាពគឺពិសិទ្ធ។ ប្រធានរដ្ឋក៏លើកច្បាស់ថាយើងបានកំណត់អធិបតេយ្យភាព
លើវិស័យចំនួន៣នោះគឺអធិបតេយ្យភាពកត្តិយុតដែលថ្មីបំផុតគឺយើងបាន
អនុម័តលើច្បាប់សមុទ្រ អំពីអធិបតេយ្យភាពជាក់ស្ដែងយើងកំពុងអភិវឌ្ឍន៍
បណ្ដាញ់សេដ្ឋកិច្ចសមុទ្រ អធិបតេយ្យភាពប្រវត្តិសាស្ត្រត្រូវបានបង្ហាញ ជាមួយភស្តុតាងយ៉ាងពេញលេញ។
ចំពោះបញ្ហាប្រយុទ្ធប្រឆំាងអំពើពុករលួយ ប្រធានរដ្ឋបានអះអាងជាថ្មីម្តង
ទៀតនូវការធ្ងន់ធ្ងរនៃសភាពការអំពុករលួយ ដែលក្នុងរយៈពេលកន្លងទៅមិន
ទាន់មានប្រសិទ្ធភាព ប្រការនេះបង្ខំឲ្យបក្សដឹកនាំជាផ្ទាល់។
“យើងខ្ញុំត្រូវស្មោះត្រង់ និងជារៀងរាល់ឆ្នាំភារកិច្ចរបស់យើងខ្ញុំគឺបោះឆ្នោត
ដូច្នេះ រឿងនីមួយៗត្រូវច្បាស់លាស់ ដើម្បីក្រលែកមើលការជឿទុកចិត្តរបស់យើងខ្ញុំចំពោះមុខប្រជាជននិងរដ្ឋសភាគីយ៉ាងដូចម្តេច។ អគ្គលេខាបក្សកុម្មុយនីស្ដ
ទើបនឹងមានបទថ្លែងមតិសន្និដ្ឋាន គឺការងារទាំងនោះដូចជាការក្រើនរំលឹក
១ដែរ”
និយាដល់ខ្លឹមសារនៃសន្និបាតមជ្ឈឹមលើកទី៦ នីតិកាលទី១១ ប្រធានរដ្ឋ
បានជូបដំណឹងថា សន្និបាតបានពិភាក្សាលើបញ្ហាជាច្រើន ប៉ុន្តែអ្នកបោះឆ្នោត
គឺយកចិត្តទុកដាក់បំផុតលើរបាយករណ៌ត្រួតពិនិត្យរបស់ការិយាល័យនយោបាយ
និងគណៈលេខា៕
-VOV