ប្រធានរដ្ឋបានផ្ញើរលិខិតជូនកុមារក្នុងឱកាស៥០ឆ្នាំចលនារាប់ពាន់ការងារល្អ។

ប្រធានរដ្ឋបានផ្ញើរលិខិតជូនកុមារក្នុងឱកាស៥០ឆ្នាំចលនារាប់ពាន់ការងារល្អ។ - ảnh 1
ប្រធានរដ្ឋបានផ្ញើរលិខិតជូនកុមារក្នុងឱកាស៥០ឆ្នាំចលនារាប់ពាន់ការងារល្អ។ (vov.vn)


        VOV-ក្នុងឱកាស៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ” ប្រធានរដ្ឋវៀតណាម​
លោក Truong Tan Sang បានផ្ញើរលិខិតដល់កុមារនៅទូទាំងប្រទេស។ ក្នុងលិខិត
ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៥០ឆ្នាំកន្លងមក
ចលនា​​“រាប់ពាន់ការងារល្អ” អនុវត្តពាក្យទូន្មាន៥ប្រការរបស់លោកអ៊ុំហូអប់រំ
យុវជនកុមារជំទង់ រួមជា​មួយបណ្ដាចលនាផ្សេងៗត្រូវបានអនុវត្តដ៏ទូលំទូលាយ
ក្នុងសកម្មភាពរបស់ក្រុម​កុមារជំទង់ ទទួលបានលទ្ធផលដ៏ធំធេង។ ​កុមារជំទង់
ជាច្រើនទទួល​បាន​ស្នាដៃឆ្នើមក្នុងការរៀនសូត្រពលកម្មការពារបរិស្ថាន។
​ប្រធានរដ្ឋមានបំណងថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​កុមារជំទង់ក្នុងទូទាំងប្រទេស
សកម្មប្រឡងប្រណាំងរៀនសូត្រហាត់ពត់លត់ដំនិង​ចូលរួមចលនាក្រុមកុមារ
ជំទង់ អនុវត្តតាមពាក្យទូន្មាន៥ប្រការរបស់លោកអ៊ុំហូធ្វើ​បានការងារល្អជាច្រើន រួមចំណែកធ្វើឲ្យទំព័រប្រវត្តិសាស្ត្រកាន់តែភ្លឺស្វាងរបស់ក្រុមកុមារជំទង់ហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ