ប្រធានរដ្ឋបានផ្ញើរសំបុត្រក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី។
(VOV) /  
|
ប្រធានរដ្ឋបានផ្ញើរសំបុត្រក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី។ (vov.vn) |
VOV-ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤និងទិវា
ប្រជាជនទាំងមូលនាំកុមារមកសាលា ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានផ្ញើសំបុត្រជូនបណ្ដាជំនាន់គ្រូបង្រៀនកម្មាភិបាលមន្ត្រីផ្នែកអប់រំ ឪពុក
ម្ដាយនិងប្អូនៗសិស្សានុស្សិសនិស្សិតក្នុងទូទាំងប្រទេស។ ក្នុងសំបុត្រ ប្រធានរដ្ឋ
Truong Tan Sang បានលើកច្បាស់ថា ឆ្នាំសិក្សា២០១៣-២០១៤ជាឆ្នាំដំបូងអនុវត្ត
ការសន្និដ្ឋានរបស់សន្និបាតមជ្ឈឹមលើកទី៦នីតិកាលទី១១ស្ដីពី “ផ្លាស់ប្តូរថ្មីជា
សារវន្តនិងលើគ្រប់វិស័យអប់រំនិងបណ្ដុះបណ្ដាល ឆ្លើយតបនឹងសំណូមពរឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិងសមាហរណកម្មអន្តរជាតិ”។ លោកប្រធានរដ្ឋបានស្នើរគណៈ
កម្មាធិការបក្សគ្រប់ជាន់ថ្នាក់រដ្ឋអំណាចអង្គការសមូហភាពផ្នែកអប់រំគ្រូបង្រៀនឪពុកម្ដាយនិងប្អូនៗសិស្សានុស្សិសនិស្សិតត្រូវខំប្រឹងប្រែងទទួលបានស្នាដៃឆ្នើម
ក្នុងឆ្នាំសិក្សាថ្មី រួមចំណែកអនុវត្តដ៏ជោគជ័យបុព្វហេតុឧស្សាហូបនីយកម្ម-
ទំនើបភាវូបនីយកម្ម កសាងប្រទេសជាតិកាន់តែសម្បូរធូធាពីមួយថ្ងៃទៅមួយថ្ងៃ៕
-VOV