ប្រធានរដ្ឋបានមកជូនពរបុណ្យតេតនៅស្រុក Cu Chi ទីក្រុងហូជីមិញ

ប្រធានរដ្ឋបានមកជូនពរបុណ្យតេតនៅស្រុក Cu Chi ទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋបានមកជូនពរបុណ្យតេតនៅស្រុក Cu Chi ទីក្រុងហូជីមិញ (saigongiaiphong)

        Vovworld-នាព្រឹកថ្ងៃទី១កុម្ភៈ(ពោលគឺថ្ងៃទី២បុណ្យតេតឆ្នាំមមីឆស័ក២០១៤) ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងថ្នាក់ដឹកនាំទីក្រុងហូជីមិញបាន​
មក​ជូន​ពរ​បុណ្យតេតគ្រួសារគោលនយោបាយគ្រួសារកសិករផលិតកម្មពូកែនិង​
បក្ស​ភាគរដ្ឋអំណាចឃុំជនបទថ្មី Thai My និង Tan Thong Hoi ស្រុក Cu Chi ទីក្រុង​
ហូជីមិញ។ មកសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតគ្រួសារយុទ្ធជនពិការនៅឃុំ
Thai My ប្រធានរដ្ឋបានលើកទឹកចិត្តស្ងើចសសើរការខំប្រឹងប្រែងឈានឡើងក្នុង​
ជីវភាព​រស់នៅរបស់យុទ្ធជនពិការនិងគ្រួសារ។

        ទស្សនានិងជូនពរបុណ្យតេតបក្សភាគនិងរដ្ឋអំណាចឃុំ Thai My និង Tan
Thong Hoi ឃុំគំរូចំនួន២ក្នុងចលនាកសាងជនបទថ្មីរបស់ទីក្រុងហូជីមិញ ក្នុងនោះ
Tan Thong Hoi ជាឃុំអនុវត្តពិសោធន៍នៃទូទាំងប្រទេស ប្រធានរដ្ឋបានស្ងើច​សសើរ
រាល់ការខំប្រឹងប្រែងនិងស្មារតីច្នៃប្រឌិតរបស់បក្សភាគនិងរដ្ឋអំណាចដំបន់ទាំងពីរ
ក្នុងការលាតត្រដាងប្រកបដោយប្រសិទ្ធភាពគោលការណ៍កសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ