|
ប្រធានរដ្ឋបានប្រគល់សេចក្តីសំរេចតែងតាំងឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលប្រចាំនៅឯបរទេស។ (baomoi.com) |
VOV-នាព្រឹកថ្ងៃទី១២មិថុនាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានប្រគល់សេចក្តីសំរេចតែងតាំងនិងប្រគល់ភារកិច្ចចំពោះឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅឯបរទេសចំនួន១៩រូបនិងអគ្គកុងស៊ុល២រូប។ ថ្លែងមតិនៅទីនេះ
ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា បេសកកម្មរបស់បណ្ដាអគ្គរដ្ឋទូត
គឺធ្ងន់ធ្ងរណាស់ ធ្វើល្អកិច្ចការបរទេសគឺជាបំរើឲ្យកិច្ចការផ្ទៃក្នុង។ ប្រធានរដ្ឋបាន
ក្រើនរំលឹកថាបណ្ដាឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលត្រូវខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តរក្សានិងជំរុញយ៉ាងខ្លាំងក្លាធ្វើឲ្យស៊ីជម្រៅនិងសម្បូរបែបថែមទៀត
ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើពិភពលោកបំរើមានប្រសិទ្ធភាពបណ្ដា
គោលដៅការពារជាតិសន្តិសុខអភិវឌ្ឍន៍និងលើកកំពស់តួនាទីប្រទេសជាតិ។
ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“វៀតណាមបានជំរុញសមាហរណកម្មអន្តរជាតិចាត់ទុកការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាស្នូលដើម្បីបំរើឲ្យគោលការណ៍រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញនិងយុទ្ធសាស្ត្រសេដ្ឋកិច្ច២០១១-២០២០ដូចជាមហាសន្និបាតលើកទី១១ដែល
បានកំណត់។ ផ្សេងទៀតយើងនឹងម្ចាស់ការបើកទូលាយការធ្វើសមាហរណកម្មលើ
បណ្ដាវិស័យផ្សេងៗដូចជានយោបាយការពារជាតិសន្តិសុខវប្បធម៍សង្គមជាដើម៕”