ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញប្រគល់គោរមងារជាវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់គណៈកម្មាធិការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥
(VOVWORLD) - ប្រវត្តិសាស្ត្រនៃការបង្កើតនិងរីកធំធាត់របស់គណៈកម្មាធិកាវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥ ជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិដែលពោរពេញដោយការលំបាកលំបិន។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Thong Nhat/TTXVN) |
នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ឆ្នាំនៃការបង្កើតនិងប្រគល់គោរមងារជាវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងអំឡុងសង្គ្រាមតស៊ូប្រឆាំងនឹងអាមេរិកនិងសង្គ្រោះប្រទេសជាតិ ដល់គណៈកម្មាធិ ការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥។ ប្រវត្តិសាស្ត្រនៃការបង្កើតនិងរីកធំធាត់របស់គណៈកម្មាធិកាវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥ ជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិដែលពោរពេញដោយការលំបាកលំបិន។ បន្ទាប់ពីប្រទេសជាតិដណ្តើមបានឯករាជ្យ គណៈកម្មាធិការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥បានបញ្ចប់ភារកិច្ចរបស់ខ្លួន ហើយត្រូវបានរំសាយ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រគល់ងារជាវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់គណៈកម្មាធិការប្រជាជនភូមិភាគទី ៥ (រូបថត៖ Thong Nhat/TTXVN) |
ថ្លែងមតិក្នុងពិធី លោកប្រធានរដ្ឋបានអះអាងថា គោរមងារជា “វីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជន” គឺជាសក្ខីភាពបញ្ជាក់អំពីការទទួលស្គាល់របស់បក្ស រដ្ឋ ចំពោះសមិទ្ធិផលដ៏វិសេសវិសាលដែលជំនាន់កម្មាភិបាល បុគ្គលិក យុទ្ធជន និងវេជ្ជបណ្ឌិតនៃគណៈកម្មាធិការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥ ដែលបានចូលរួមចំណែកក្នុងសង្គ្រាមតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិដ៏មហិមាររបស់ប្រជាជាតិ។ លោកប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ ក្រសួងសុខាភិបាលត្រូវទទួលបន្ទុកជាចម្បង និងសម្របសម្រួលជាមួយមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធក្នុងការស្រាវជ្រាវ និងពិចារណាលើការវិនិយោគ ការតុបតែង និងកែលម្អមណ្ឌកេរដំណែលនៃគណៈកម្មាធិការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥ ដើម្បីកន្លែងនេះបានក្លាយជាអាស័យដ្ឋានប្រពៃណីនៃបដិវត្តន៍របស់ផ្នែកវេជ្ជសាស្ត្រ រួមចំណែកអប់រំប្រវត្តិសាស្ត្រ និងស្នេហាជាតិដល់យុវជនជំនាន់ក្រោយនិយាយរួម និងយុវជនជំនាន់ក្រោយផ្នែកវេជ្ជសាស្ត្រនិយាយដោយឡែក៕