ប្រធានរដ្ឋលោក To Lam៖ អង្គការសាសនាតែងតែស្រុះចិត្តគំនិតដើម្បី អភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - លោកប្រធានរដ្ឋមានជំនឿជាក់ថា អង្គការសាសនា អ្នកមុខអ្នកការ និងជនរួមជាតិដែលកាន់សាសនានឹងលើកស្ទួយតម្លៃសីលធម៌សាសនាឱ្យកាន់តែល្អប្រសើរ និងបន្តរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយម។
ប្រធានរដ្ឋលោក To Lam៖ អង្គការសាសនាតែងតែស្រុះចិត្តគំនិតដើម្បី  អភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1ប្រធានរដ្ឋលោក To Lam (រូបថត៖ VNA)

ក្នុងជំនួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំ អ្នកមុខអ្នការនៃបណ្ដាអង្គការសាសនាដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែមិថុនា នៅវិមានប្រធាធានរដ្ឋ (ទីក្រុងហាណូយ) ប្រធានរដ្ឋលោក To Lam បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់អង្គការសាសនាចំពោះការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ចាប់តាំងពីពេលបង្កើតប្រទេសជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥) រហូតមកដល់បច្ចុប្បន្ន។ ប្រធានរដ្ឋលោក To Lam បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ ដោយចាត់ទុកថានេះគឺជាតម្រូវការស្របច្បាប់របស់ប្រជាជន ហើយ តែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាសាសនិក មានសកម្មភាពសាសនា និងលើកទឹកចិត្តការងារដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងគ្រួសារ រួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសម្បូរធូធារ។ លោកប្រធានរដ្ឋមានជំនឿជាក់ថា អង្គការសាសនា អ្នកមុខអ្នកការ និងជនរួមជាតិដែលកាន់សាសនានឹងលើកស្ទួយតម្លៃសីលធម៌សាសនាឱ្យកាន់តែល្អប្រសើរ និងបន្តរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយម។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមខែឧសភាឆ្នាំនេះ រដ្ឋវៀតណាមបានចុះបញ្ជីប្រតិបត្តិការដល់អង្គការជាង ៤០ អង្គភាព មកពីសាសនាចំនួន ១៦ ជាមួយនឹងសាសនិកជាង ២៧ លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ