ប្រធានរដ្ឋលោក To Lam អញ្ជើញជួបសំណេះសំណាលជាមួយយុវជនឆ្នើមដែលជាកូនចៅរបស់កងកម្លាំងនគរបាលប្រជាជន
(VOVWORLD) - គោលនយោបាយច្បាប់របស់រដ្ឋស្តីពីការថែទាំ អប់រំ និងការពារកុមារដែលមានគោលដៅជាក់លាក់គឺ "សង្គមទាំងមូលថែទាំកុមារ ហើយកុមារក្នុងស្ថានភាពណាក៏ដោយ ក៏ត្រូវតែថែទាំឱ្យបានល្អ"។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជន តែងតែផ្តល់ក្តីស្រឡាញ់ និងប្រការដ៏ថ្លៃថ្លាបំផុតជូនកុមារ។
ប្រធានរដ្ឋលោក To Lam អញ្ជើញថ្លែងមតិ។ រូបថត៖ VOV |
ក្នុងឱកាសខែធ្វើសកម្មភាពដើម្បីកុមារ និងទិវាកុមារអន្តរជាតិ ១ មិថុនា នារសៀលថ្ងៃទី ២៨ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក To Lam បានអញ្ជើញជួបសំណេះសំណាល លើកតម្កើងកូនៗរបស់យុទ្ធជននគរបាលពលី កូនធម៌នៃសមាគមន៍នគរបាលជាស្ត្រី កូនចិញ្ចឹមនគរបាលឃុំ និងកូនៗរបស់កម្មាភិបាល យុទ្ធជននគរបាលដែលទទួលបានពានរង្វាន់ជាតិ និងអន្តរជាតិឆ្នាំ២០២៣-២០២៤ ក្នុងក្របខ័ណ្ឌនៃកម្មវិធី “ជំរុំរដូវក្តៅនៃសេចក្ដីស្រឡាញ់” ដែលរៀបចំដោយក្រសួងនគរបាល។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក To Lam បានស្នើឲ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់អនុវត្តន៍យ៉ាងខ្លាំងក្លា និងប្រកបដោយមានប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋស្តីពីការថែទាំ អប់រំ និងការពារកុមារដែលមានគោលដៅជាក់លាក់គឺ "សង្គមទាំងមូលថែទាំកុមារ ហើយកុមារក្នុងស្ថានភាពណាក៏ដោយ ក៏ត្រូវតែថែទាំឱ្យបានល្អ"។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជន តែងតែផ្តល់ក្តីស្រឡាញ់ និងប្រការដ៏ថ្លៃថ្លាបំផុតជូនកុមារ។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam ក៏បានស្នើឱ្យកងកម្លាំងនគរបាល និងកងកម្លាំងទ័ពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គការនានាក្នុងប្រព័ន្ធនយោបាយ ព្រមទាំង កៀរគរការចូលរួមយ៉ាងសកម្មរបស់ប្រជាជន បង្កើតកម្លាំងពលំ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការងារថែទាំ អប់រំ និងការពារកុមារ៕