ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក To Lam បាន ទទួលជួបឯកអគ្គរដ្ឋទូតនីការ៉ាហ្គា (Nicaragua) អ៊ីស្លង់ (Iceland)  តូមិននីស្ថាន (Turkmenistan) និងសាធារណរដ្ឋស៊ីប (Cyprus) ដែលមកជូនសារតាំង ទទួលបេសកម្មការទូតនៅវៀតណាម។

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1លោកប្រធានរដ្ឋ To Lam ទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតនីការ៉ាហ្គ័រ Mario José Armengol Campos  (រូបថត៖ Nhan Sang/TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតនីការ៉ាហ្គាលោក Mario Jose Armengol Campos ប្រធានរដ្ឋ លោក  To Lam បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គាក្នុងការបើកស្ថានទូតនៅវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យឯកអគ្គរដ្ឋទូតក្នុងអាណត្តិបន្តជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ ជាពិសេសលើវិស័យដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ការអប់រំ សំណង់ និងការអនុវត្តការដោះស្រាយការប្រែប្រួលអាកាសធាតុ។

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 2ប្រធានរដ្ឋ លោក To Lam ទទួលឯកអគ្គរដ្ឋទូតអ៊ីស្លង់ Thórir Isben  (រូបថត៖ Nhan Sang/TTXVN)

អបអរសាទរចំពោះលោក Thórir Isben ក្នុងការតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីស្លង់ប្រចាំនៅវៀតណាម ប្រធានរដ្ឋលោក To Lam ជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកជាក់ស្តែងជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល។ លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់អ៊ីស្លង់ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA); ជឿជាក់ថា ការបញ្ចប់ដំណាក់កាលដំបូងនៃកិច្ចចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀង FTA វៀតណាម - EFTA នឹងជាព្រឹត្តិការណ៍សំខាន់ បង្កើតក្របខ័ណ្ឌរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងប្លុក EFTA និយាយរួម និងអ៊ីស្លង់និយាយដោយឡែក។

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 3ប្រធានរដ្ឋលោក  To Lam ទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូត Turkmenistan លោក Parakhat Durdyev (រូបថត៖ Nhan Sang/TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូត Turkmenistan លោក Parakhat Durdyev ប្រធានរដ្ឋលោក To Lam បានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ហើយត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងតូមិននីស្ថាន និងក្រុម C៥ (៥ប្រទេសអាស៊ីកណ្តាល) ជាមួយអាស៊ាននិងបណ្តាប្រទេសក្នុងតំបន់។

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 4 ប្រធានរដ្ឋ លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូត Cyprus លោក  Evagoras Vryonides (រូបថត៖ Nhan Sang/TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋស៊ីប លោក Evagoras Vryonides លោកប្រធានរដ្ឋបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងល្អជាមួយស៊ីប; ស្នើឱ្យប្រទេសនេះ គាំទ្រ និងលើកទឹកចិត្តសភាអឺរ៉ុប (EC) ឲ្យឆាប់ដកកាតលឿង IUU សម្រាប់អាហារសមុទ្រវៀតណាម គាំទ្រវៀតណាមក្នុងការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ