ប្រធានរដ្ឋលោក Tran Dai Quang ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) -ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ រូមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី
ប្រធានរដ្ឋលោក Tran Dai Quang ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី 

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ រូមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២៨ មិថុនា ដល់ថ្ងៃទី ១ កក្ដដា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីលើកដំបូងរបស់ប្រធានរដ្ឋលោក Tran Dai Quang បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១២។ ដំណើរទស្សនកិច្ចនេះបានអះអាងថាវៀតណាមគោរព និងមានបំណងសហប្រតិបត្តិការទ្វេភាគីជាមួយសហព័ន្ធរុស្ស៊ីដោយឥតឈប់ឈរ បង្កើតកម្លាំងចលករជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។ ព្រមទាំង បន្តអះអាងគោលនយោបាយដោយឥតងាករេរបស់វៀតណាមគឺចាត់ទុកសហព័ន្ធរុស្ស៊ីជាអាទិភាពចំបងក្នុងគោលនយោបាយកិច្ចការបរទេស ហើយជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យនិងជឿទុកចិត្ត។

       អញ្ជើញឆ្លើយសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានធំៗរបស់រុស្ស៊ីគឺ TASS និង Sputnik មុនពេលដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថាទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ក្នុងដំណើរទស្សនិច្ចនៅសហព័ន្ធរុស្ស៊ីលើកនេះ ប្រធានរដ្ឋវៀតណាមនឹងរួមជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីពិភាក្សាលើទំនាក់ទំនងទ្វេភាគី កំណត់ទិសដៅនិងវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសគឺការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម សហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប (EAEU) ។ លោកសង្កត់ធ្ងន់ថាវៀតណាមនឹងខិតខំប្រឹងប្រែងដើម្បី EAEU ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ