ប្រធានរដ្ឋលោក Tran Dai Quang ជួបចរចារជាមួយប្រធានាធិបតី Madagasca លោក Hery Rajaonarimampianina

(VOVworld)-នារសៀលថ្ងៃទី២៥វិច្ឆិកាតាមម៉ោងតំបន់ (យប់ថ្ងៃដដែលតាមម៉ោងហា
 ណូយ) ក្នុងវិមានប្រធានាធិបតីនៅរដ្ឋធានី Antananarivo ប្រទេស Madagasca ប្រធា
នាធិបតី Madagasca លោក Hery Rajaonarimampianina បានអញ្ជើញជាអធិបតីពិធី
ទទួលស្វាគមន៍ជាផ្លូវការប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ដែលមកចូល
 រួមសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច
 ថ្នាក់ដឹកនាំទាំងពីរនាក់បានចាប់ផ្តើមកិច្ចចរចារ។

ប្រធានរដ្ឋលោក Tran Dai Quang ជួបចរចារជាមួយប្រធានាធិបតី Madagasca លោក Hery Rajaonarimampianina - ảnh 1
ទិដ្ឋភាពនៃជំនួបចរចាររវាងប្រធានរដ្ឋលោក Tran Dai Quang ជាមួយប្រធានាធិបតី Madagasca លោក Hery Rajaonarimampianina


        ប្រធានាធិបតី Madagasca លោក Hery Rajaonarimampianina បានសម្តែងក្តី
សោមនស្សរីករាយចំពោះការដែលបានទទួលលោក Tran Dai Quang អញ្ជើញមក
Madagascar ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦ និង
សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ពិសេសខណៈដែលជាលើក
 ដំបូងមានប្រធានរដ្ឋវៀតណាមមួយរូបមកទស្សនា Madagascar។

        រីឯខ្លួនវិញ លោក Tran Dai Quang បានឲ្យដឹងថា វៀតណាមត្រៀមជាស្រេច
 សហការជាមួយ Madagascarលើគ្រប់វិស័យដែលវៀតណាមមានឧត្តមភាពនិង
Madagascar មានតម្រូវការ ជាពិសេសគឺលើវិស័យកសិកម្ម ពាណិជ្ជកម្មនិងវិនិយោគ
 ។ លោក Tran Dai Quang មានបំណងថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

        ថ្នាក់ដឹកនាំទាំងពីររូបបានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះការបើកការិយាល័យ
 កុងស៊ុលកិត្តិយសនៅ Madagascar និងចាត់ទុកនេះជាការគូសសញ្ញាសំខាន់ក្នុង
ទំ​នាក់ទំនងមិត្តភាពទ្វេភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាជាច្រើន​
សំដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ Francophone។ ថ្នាក់ដឹកនាំ
ទាំងពីរូបក៏បានឯកភាពលើកកំពស់ស្មារតីយកច្បាប់ជាធំនិងគោលការណ៍ដោះ
ស្រាយ ជម្លោះលើសមុទ្រដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុង
នោះមាន អនុ សញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។​បញ្ចប់កិច្ចចរចារ ប្រធាន
រដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោក Hery Rajaonarimampianina បាន
ធ្វើជាកស្សិណ សាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ច
សហប្រតិបត្តិការ ពាណិជ្ជកម្មអង្កររវាងវៀតណាមជាមួយ Madagascar។

        តាមរបៀបវារៈ នាព្រឹកថ្ងៃទី២៦វិច្ឆិកា តាមម៉ោងតំបន់ ប្រធានាធិបតីលោក
Hery Rajaonarimampianina បានអញ្ជើញជាអធិបតីពិធីទទួលប្រធានគណៈប្រតិភូ
ចូលរួម ពិធីបើកសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦។​ ប្រធានរដ្ឋ លោក
 Tran Dai Quang នឹងអញ្ជើញថ្លែងសន្ទរកថានៅក្នុងពិធីបើកសន្និសីទជាន់ខ្ពស់
 Francophone លើកទី១៦ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ