ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធាន
ធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី Victoria Kwakwa


(VOVworld)-វៀតណាមសុំឲ្យធនាគារបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធ ទប់ទល់ជាមួយបំរ៉ែបំរួលអាកាសធាតុ និងសន្យាប្រើប្រាស់ ប្រកបដោយប្រសិទ្ធិភាពនូវប្រភពទុនសម្រាប់ការអភិវឌ្ឍន៍និរន្តរភាព។នេះជា ការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅក្នុងការ ជួប
សន្ទនាជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនាថ្ងៃទី១៨ឧសភា។ នៅក្នុងជំនួបនេះ​លោក
Tran Dai Quang បានស្នើរធនាគារពិភពលោកបន្តពង្រីកតួនាទីជាអ្នកសម្រុះ
សម្រួល និងអំពាវនាវរាល់ប្រភពជួយឧបត្ថម្ភសំដៅជួយវៀតណាមអភិវឌ្ឍន៍ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នានាជាពិសេសនៅតំបន់ឆ្ងាយដាចស្រ
យាល់។​លោក​Tran  Dai Quang មាន​បំណងថា ក្រោយពីបណ្តាគម្រោងវិនិយោគ
ដែលមានស្រាប់នោះ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តកសាងគម្រោងការផ្សេង ដែលមានចរិតលក្ខណៈជាក់ស្តែង សំដៅជួយវៀតណាមទប់ទល់ជាមួយនឹងការ​
សាកល្បងថ្មី។

        រីឯខ្លួនវិញ លោកស្រី Victoria Kwakwa ជឿជាក់ថា ទំនាក់ទំនងរវាងធនាគា ពិភពលោកជាមួយវៀតណាមនឹងបន្តការអភិវឌ្ឍន៍យ៉ាងស្អិតរមួតថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ