ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅចិន នារសៀលថ្ងៃទី១១ឧសភា នៅ ទីក្រុងប៉េកាំង ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួប ជាមួយអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Wang Jiarui។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Wang Jiarui
(រូបថតៈTTXVN)
|
នៅក្នុងជំនួបនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ វៀតណាមជានិច្ចកាលគោរពនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង រណសិរ្សមាតុភូមិវៀតណាមជាមួយសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងអះអាងថា ការជួបប្រាស្រ័យមិត្តភាពប្រជាជនជាកាណាល់សំខាន់សំដៅ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក៏ដូចជាដោះស្រាយសមស្របរាល់បញ្ហា នៅសេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Wang Jiarui បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជនចិន ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀត ណាម ខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកឲ្យចំណងមិត្តភាពរវាងប្រជាជននៃប្រទេស ទាំងពីរ៕