ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai
(VOVWORLD) -នាព្រឹកថ្ងៃទី១កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅ បំពេញទស្សនកិច្ចនិងជូនពរបុណ្យតេតសម្រាប់កម្មាភិបាលនិងយុទ្ធជនប៉ុស្តិ៍ការពារ ច្រកព្រំដែនអន្តរជាតិ Le Thanh នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai។
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ ថា ប៉ុស្តិ៍ការពារច្រកព្រំដែនអន្តរជាតិ Le Thanh គប្បីអនុវត្តល្អនូវភារកិច្ចត្រៀមជានិច្ច ដោះស្រាយទាន់ពេលវេលាស្ថានភាពស្មុគ្រស្មាញកើតមានឡើង។ រួមចំណែក រក្សាសន្តិសុខនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពាររឹងមានអធិប តេយ្យភាព សន្តិសុខព្រំ ដែនជាតិ។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖
“ខ្ញុំស្នើឲ្យកម្មាភិបាលនិងយុទ្ធជនទាំងអស់ គប្បីបំពេញល្អកិច្ចការប្រទេសព្រំដែន ក្នុងនោះ ត្រូវបន្តជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយកម្ពុជា។ នេះជាការដែល យើងការពារល្អខ្សែព្រំដែនរបស់យើង ផង ព្រមទាំងកសាងខ្សែព្រំដែនសន្តិភាព មិត្ត ភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍រួម។ នេះក៏ជាគោលនយោបាយខ្ជប់ខ្ជួនរបស់បក្ស និងរដ្ឋ វៀតណាម”៕