ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខអគ្គមគ្គុទេស Fidel Castro

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខអគ្គមគ្គុទេស Fidel Castro - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខអគ្គមគ្គុទេស Fidel Castro

(VOV)_ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា ​រួមជា​មួយ​គណៈ
ប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាម នាថ្ងៃទី១៥វិច្ឆិកា បានមកដល់រដ្ឋ​ធានី La
Habana ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅ​ប្រទេសគុយបា ​ចាប់ពីថ្ងៃ
ទី១៥ដល់ថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៦។ មកដល់រដ្ឋធានី La Habana ប្រធានរដ្ឋ លោក 
Tran Dai Quang បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស ​រដ្ឋ​វៀតណាម អញ្ជើញទៅ​
សម្ដែងការគួរសមអគ្គមគ្គុទេស បដិវត្តន៍គុយបា​លោក ​Fidel Castro ។ ថ្នាក់ដឹកនាំ
ទាំងពីររូប បានរំលឹកឡើងវិញនូវបណ្ដាចំណុចសំខាន់​ក្នុងទំនាក់ទំនងរវាងប្រទេស
ទាំងពីរ ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ និងពិភាក្សាអំពី​បញ្ហាមួយចំនួននៅក្នុងតំ
បន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ 

          នាព្រឹកថ្ងៃទី១៦វិច្ឆិកា (តាមម៉ោងហាណូយ) ប្រធានរដ្ឋ លោក Tran Dai Quang
 រួមជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋវៀតណាម អញ្ជើញជួបសំណេះ​សំណាលជាមួយ
កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅគុយបា និងសហគម​ជនវៀតណាមកំពុងរស់
នៅនិងសិក្សារៀនសូត្រនៅគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ