ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញ ជួបសំណេះសំណាលជាមួយកុមារមានស្ថានភាពលំបាកពិសេសលើទូទាំងប្រទេស
(VOVWORLD) -នារសៀលថ្ងៃទី២៦ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សចំនួន២៨នាក់ជាសិស្សក្រីក្រសង្វាក់រៀនសូត្រ កុមារមានស្ថានភាពលំបាកមកពី១១ខេត្ត ក្រុងចំណុះមជ្ឈឹមតំណាង តំបន់នានាលើទូទាំងប្រទេស។
ប្រធានរដ្ឋលោក Tran Dai Quoc អញ្ជើញជួបសំណេះសំណាលជាមួយកុមារមាន ស្ថានភាពលំបាកពិសេសលើទូទាំងប្រទេស (រូបថតៈ TTXVN) |
នៅទីនេះ លោកTran Dai Quang បានកោតសរសើរ ចំពោះប្អូនគំរូទាំង៥៨នាក់មានវត្តមាននៅក្នុងពិធីនេះ ដែលប្អូនៗបានខិតខំប្រឹងប្រែង ហាត់ពត់លត់ដំទទួលបានលទ្ធផលពូកែក្នុងការសិក្សា។ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ គប្បីជមុ្រញការងារផ្សព្វផ្សាយ អប់រំ និងចលនាដើម្បីប្រជាជនគ្រប់រូបបានឃើញលក្ខណៈចំាបាច់ក្នុងកិច្ចការពារ ថែទាំ និងអប់រំកុមារ។ លោក Tran Dai Quang បានអំពាវនាវឲ្យក្រសួងស្ថាប័ន អង្គការ បគ្គល សប្បុរសជនក្នុងនិងក្រៅប្រទេសបន្តផ្តោតការយកចិត្តទុកដាក់ ជួយឧបត្ថម្ភ មូលនីធិគាំពារកុមារ រួមចំណែកសកម្មទៅក្នុងបុព្វហេតុថែទាំនិងអប់រំកុមារ៕