ប្រធានរដ្ឋលោក Tran Dai Quang៖ អនុវត្តន៍នូវដំណោះស្រាយជាក់ស្តែងដើម្បីជួយជនរួមជាតិបណ្តាជនជាតិភាគតិច
(VOVWORLD) -នាព្រឹកថ្ងៃទី២៤ខែកុម្ភៈ នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀត ណាម(នៃ ទីក្រុងហាណូយ) ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរៀបចំទិវាបុណ្យ “និទាឃរដូវលើគ្រប់ទិសទីទូទាំងប្រទេស” និទាឃរដូវ ឆ្នាំច សំរឹទ្ធស័ក ២០១៨។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញចូលរួមក្នុងពិធីបុណ្យ "និទាឃរដូវលើគ្រប់ទិសទីទូទាំងប្រទេស" |
នេះជាសកម្ម ភាព សំដៅឧទ្ទេសនាមលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ជនជាតិ ទាំង៥៤លើគ្រប់ទិសទីទូទាំងប្រទេស។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang មានបំណងថា តំណាងទាំងអស់ដែលចូលរួមក្នុងទិវា បុណ្យនេះ បន្តផ្សព្វ ផ្សាយ ចលនាប្រជាជននៃបណ្តាជនជាតិ អនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ។ បំពេញល្អការងារអភិរក្ស រក្សានិងពង្រីកតម្លៃវប្ប ធម៌ប្រពៃណីរបស់ជនជាតិ រួមចំណែកកសាងស្រុកកំណើតនិងប្រទេសជាតិឲ្យកាន់តែ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។
នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញដាំដើម ឈើអនុស្សាវរីយ៍នៅភូមិជនជាតិ Muong ផងដែរ៕