ប្រធានរដ្ឋលោក Truong Tan Sang បានចូលរួមពិធីជូនគោពូជសំរាប់ជនក្រីក្រ
|
ប្រធានរដ្ឋលោក Truong Tan Sang បានចូលរួមពិធីជូនគោពូជសំរាប់ជនក្រីក្រ (VOV) |
Vovworld-ថ្លែងមតិនៅពិធីជូនគោពូជសំរាប់ជនក្រីក្រឃុំព្រំដែន Thanh Loa
និង Bao Lam ខេត្ត Lang Son នាថ្ងៃទី១៤សីហា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអះអាងថានាពេលកន្លងមក បក្សនិងរដ្ឋបានយកចិត្តទុកដាក់
លាតត្រដាងកម្មវិធីកាត់បន្ថយភាពក្រីក្រជាច្រើនប្រកបដោយប្រសិទ្ធភាព។ កម្មវិធីគោពូជជួយជនក្រីក្រព្រំដែនជាការផ្ដួចផ្ដើមគំនិតល្អជួយឧបត្ថម្ភគ្រួសារក្រីក្រមានទុនអភិវឌ្ឍន៍សេដ្ឋកិច្ចផងផ្សាយបច្ចេកវិទ្យាព័ត៌មានដល់បណ្ដាខេត្ត
ព្រំដែនផង។ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ជនរួមជាតិបណ្ដាជនជាតិនៅដំបន់ព្រំដែនជាអ្នកសកម្មការពារអធិបតេយ្យភាពប្រទេសជាតិ រួមចំណែកកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពអភិវឌ្ឍន៍។ ដោយហេតុនេះ ក្រសួងស្ថាប័នដំបន់អង្គការសមូហភាពត្រូវបន្តអនុវត្តល្អគោលការណ៍គោលមាគ៌ារបស់បក្សនិងរដ្ឋជួយឧបត្ថម្ភជនរួមជាតិដំបន់ព្រំដែនកាត់បន្ថយភាពក្រីក្រ៕