ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញចូលរួមនិងបញ្ជាណែនាំនៅសន្និសីទនគបាលទូទាំងប្រទេស
|
ប្រធានរដ្ឋថ្លែងមតិក្នុងពិធី (រូបថតៈ cand) |
(VOVworld)-សន្និសីទនគបាលទូទាំងប្រទេសលើកទី៧១បានប្រារព្ធឡើងនាព្រឹក ថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយ។ ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទនេះ ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំខាងមុខ ស្ថាន
ភាពពិភពលោក តំបន់និងក្នុងប្រទេសបានជះឥទ្ធិពលផ្ទាល់ទៅលើបុព្វហេតុ កសាងនិងការពារមាតុប្រទេស។តាមនោះ គោលដៅដែលបានដាក់ចេញសម្រាប់
បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពប្រជាជនទាំងមូល គឺត្រូវការពារឹងមាំ
ឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពដែនដីមាតុប្រទេស។ លោកប្រ ធាន
រដ្ឋក៏បានស្នើរឲ្យកម្លាំងនគបាលត្រូវម្ចាស់ការក្តាប់ជាប់និងវាយតម្លៃត្រឹមត្រូវ ស្ថាន
ភាព ធ្វើសេនាធិការសម្រាប់បក្ស រដ្ឋចេញផ្សាយបន្ទាន់នូវការផ្តួចផ្តើមគំនិត គោល
នយោបាយការពារផលប្រយោជន៍សន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់និង សុវត្ថិភាព
សង្គម។ ប្រធានរដ្ឋលោក Truong Tan Sang បានក្រើនរំលឹកឲ្យកង កម្លាំងនគបាល ត្រូវមានការប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធិភាពចំពោះ ឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសគឺឧក្រិដ្ឋកម្មសេដ្ឋកិច្ចនិងអំពើពុករលួយ។រួម ជាមួយគ្នានោះ បន្តអនុវត្ត
ប្រកបដោយប្រសិទ្ធិភាពនូវគោលមាគ៌ាកិច្ចការបរទេស របស់បក្ស រដ្ឋលើវិស័យ
សន្តិសុខសណ្តាប់ធ្នាប់ បើកទូលាយទំនាក់ទំនងកិច្ចការ បរទេសនិងកិច្ចសហ
ប្រតិបត្តិការក្នុងការតស៊ូប្រឆាំងបទល្មើស ការពារផលប្រ យោជន៍ សន្តិសុខជាតិ ធានាសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមទៀតផង៕