ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញចូលរួមសន្និសីទអនុវត្តភាកិច្ចការងារអយ្យការឆ្នាំ២០១៦

ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញចូលរួមសន្និសីទអនុវត្តភាកិច្ចការងារអយ្យការឆ្នាំ២០១៦ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ថតរូបជាមួយតំណាងចូលរួម
ក្នុងសន្និសីទ(រូបថតៈ qdnd)


(VOVworld)-នាព្រឹកថ្ងៃទី២៥ធ្នូនៅទីក្រុងហូជីមិញ​(ភាគខាងត្បូងវៀតណាម) អយ្យ
ការប្រជាជនកំពូល បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៥ និង អនុវត្តការ
ងារអយ្យការឆ្នាំ២០១៦។ នៅទីនេះ លោក Truong Tan Sang បាន អះអាងថា លទ្
ធផលដែលផ្នែកអយ្យការទទួលបានគឺរួមចំណែកយ៉ាងសកម្មចូល ក្នុងការកែលំអ
ប្រព័ន្ធច្បាប់ ឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម ប្រទេសជាតិ និង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចកែលំអយុត្តិធម៌។ លោកប្រធានរដ្ឋបាន
ស្នើរផ្នែក អយ្យការប្រជាជន គប្បីលើកកំពស់ការទទួលខុស ត្រូវ និងគុណភាព
ប្រតិបត្តិសិទ្ធិរដ្ឋអាជ្ញានិងគ្រប់គ្រងសកម្មភាពយុត្តិធម៌ តាម សេចក្តីកំណត់របស់
រដ្ឋធម្មនុញ្ញនិងច្បាប់។ លោកTruong Tan Sang មានប្រសាសន៍ថា៖

        “ផ្នែក អយ្យការប្រជាជន ត្រូវមានភារកិច្ចបង្កើននិងលើកកំពស់នូវប្រសិទ្ធិ ភាពក្នុងការតស៊ូប្រឆាំងបទល្មើស ជាពិសេសគឺប្រភេទឧក្រិដ្ឋជនដែលកំពុងមាន និន្នាការកើនឡើងជាពិសេស ឧក្រិដ្ឋកម្មពុករលួយ។ ទន្ទឹមជាមួយគ្នានោះ តាម រយៈការប្រតិបត្តិសិទ្ធិរដ្ឋអាជ្ញានិងការគ្រប់គ្រងសកម្មភាពយុត្តិធម៌ ផ្នែក អយ្យ
កការប្រជាជនត្រូវធ្វើសេនាធិការ ដាក់សំណើរទៅជូនបក្ស រដ្ឋនូវដំណោះ ស្រាយ
លើកកំពស់គុណភាព ប្រសិទ្ធិភាពនៃកិច្ចការតស៊ូប្រឆាំងបទល្មើស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ