ប្រធានរដ្ឋលោក Xi Jinping៖ ចិននិងអាមេរិកគប្បីជាដៃគូ មិនមេនជាគូប្រជែងឡើយ

(VOVWORLD) - នាថ្ងៃទី៩ វិច្ចិកា ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេស នេះនិងអាមេរិកចាំបាច់ត្រូជាដៃគូ មិនមេនជាគូប្រជែងទេ ហើយប្រទេសទាំង២ អាចរួមគ្នានាំមកនូវប្រការល្អប្រសើរសំរាប់គ្នានិងពិភពលោកទាំងមូល។

ប្រធានរដ្ឋលោក Xi Jinping៖ ចិននិងអាមេរិកគប្បីជាដៃគូ មិនមេនជាគូប្រជែងឡើយ - ảnh 1 ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Donald Trump នៅទីក្រុងប៉េកាំង (រូបថត៖ Xinhua/TTXVN)


អញ្ជើញថ្លែងមតិក្នុងពិធីលៀងសាយភោជជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសាលប្រជុំប្រជាជនរដ្ឋធានីប៉េកាំងនោះ ប្រធានរដ្ឋលោក Xi Jinping សង្កត់ធ្ងន់ថា លោកជឿជាក់ថា ការសាកល្បងក្នុងទំនាក់ទំនងទ្វេ ភាគីគឺមានកំហិត ប៉ុន្តែសក្ដានុពលគឺគ្មានកំហិតទេ ព្រមទាំងឲ្យដឹងថា ប្រធានា ធិបតីលោក Trump បានយល់ស្របជាមួយទស្សនៈនេះ។

        រីឯខ្លួនវិញ ប្រធានាធិបតីលោក Donald Trump សំដែងជំនឿជាក់ថា កិច្ច សហប្រតិបតិ្តការរវាងអាមេរិកនិងចិននឹងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង២ ក៏ដូចជាសន្តិភាព ភាពសម្បូររុងរឿងនិងសន្តិសុខសំរាប់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ