ប្រធានរដ្ឋវៀតណាម៖គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមត្រូវបំពេញល្អភារកិច្ចជាស្ថាប័នសេនាធិការសំរាប់បក្ស
|
ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម |
(VOV)_ នាព្រឹកថ្ងៃទី៣០ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមអំពីសភាព ការណ៍ អនុវត្តតាមការផ្តួចផ្តើមគំនិត រៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្សា
ភ្ជាប់ ជាមួយរូបសណ្ឋានកំណើន។ នៅទីនេះ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ គណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឺមជាស្ថាប័នសេនាធិការរបស់បក្ស ដូច្នេះត្រូវប្រមូលផ្តុំ និង
ពង្រីកបញ្ញារបស់បុគ្គលម្នាក់ៗ និងសមូហភាព ដើម្បីនាំចេញសេចក្ដីសម្រេចចិត្ត
ត្រឹមត្រូវ មានផលប្រយោជន៍សំរាប់បក្ស សំរាប់ប្រជាជន ដើម្បីការអភិវឌ្ឍន៍ចីរ ភាពរបស់ប្រទេសជាតិ។
ប្រធានរដ្ឋ Truong Tan Sang ក៏បានក្រើនរំលឹកគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមត្រូវពិនិត្យឡើងវិញការផ្តួចផ្តើមគំនិតថ្មី លុបចោលរាល់គោលនយោបាយមិនត្រឹមត្រូវ ជំរុញខ្លាំងការផ្លាស់ប្តូរថ្មីបែបបទ ធ្វើសុក្រិតប្រព័ន្ធច្បាប់ ដើម្បី នាំរាល់ ការផ្តួចផ្តើមគំនិតចូលក្នុងជីវភាពរស់នៅអោយទាន់ពេលវេលា។ ប្រធានរដ្ឋក៏បាន
ស្នើ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឺមត្រូវប្រមូលផ្តុំស្រាវជ្រាវ ស្វែងរកដំណោះ
ស្រាយបញ្ហាប្រាក់បំណុលសាធារណះនិងបំណុលខូច …លៗ៕