ប្រធានរដ្ឋវៀតណាមគូសបញ្ជាក់ថា៖ ត្រូវលើកកំពស់ជីវភាពរស់នៅសម្រាប់ជនរួមជាតិនៅតំបន់ព្រំដែន

(VOVworld)-នាថ្ងៃទី២៤ មិថុនា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបាន រៀបចំសន្និសីទលាតត្រដាងអនុវត្តន៍កម្មវិធី “គោពូជជួយជនក្រីក្រនៅតំបន់ព្រំដែន”
។​តាមផែនការ ក្នុងរយៈពេល៣ឆ្នាំ គឺពីខែមិថុនាឆ្នាំ២០១៤ដល់ខែតុលាឆ្នាំ២០១៦
គណៈ​កម្មាធិការបញ្ជាណែនាំ និងរៀបចំការពិនិត្យស្ថានភាពជាក់ស្តែង សំដៅប្រគល់
គោ សម្រាប់បណ្តាគ្រួសារក្រីក្រ នៅតំបន់ព្រំដែននៅភាគខាងជើង និងតំបន់ ពាយ័ព្យ
របស់វៀត ណាមដូចជា  ខេត្ត Quang Ninh , ខេត្ត Lao Cai ខេត្ត Thanh Hoa ។ល។​តាម
គំរោង​ដំណាក់កាលដំបូងនឹងមានគោពូជចំនួន២៤ពាន់ក្បាលនឹងត្រូវបានគណៈកម្មា
ធិការ បញ្ជាណែនាំប្រគល់ជូនប្រជាជន។

ប្រធានរដ្ឋវៀតណាមគូសបញ្ជាក់ថា៖ ត្រូវលើកកំពស់ជីវភាពរស់នៅសម្រាប់ជនរួមជាតិនៅតំបន់ព្រំដែន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (http://truongtansang.net/)


        ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់
ថា កសាងនិងការពារមាតុប្រទេសជាភារកិច្ចចំនួន២ជាប្រចាំនិងយូរអង្វែង។​ដោយ
ហេតុនេះ ភារកិច្ចរបសក្រសួងផ្នែកនានា គឺជួយគ្រួសារនៅតំបន់ព្រំដែនកាត់បន្ថយ
ភាពក្រក្រ​បង្រួញគំលាតជាមួយជីវភាពរស់នៅរបស់ប្រជាជនលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ