ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា

ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា - ảnh 1
ប្រធានរដ្ឋ TRuong Tan Sang ឆកលើយសំភាសន៍ពេលអញ្ជើញមកដល់
គុយបា (រូបថតៈ TRuong Son)


(VOVworld)-នាព្រឹកថ្ងៃទី២៩កញ្ញា តាមម៉ោងហាណូយ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីក្រុង
ញូវយ៉ក់របស់​អាមេរិក បញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមសន្និសីទកំពូល
អ.ស.បស្តីពីរបៀបវារៈដល់ឆ្នាំ២០៣០ អញ្ជើញទៅទស្សនកិច្ចជាផ្លូវការនៅប្រទេស
គុយបា តាមសេចក្តីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីលោក
Raul Castro។

        នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព៍័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត
ណាម ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់លោកប្រធានរដ្ឋ Truong
Tan Sang លោក Duong Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាបានអះអាង
ថា គោលដៅនៃដំណើរទស្សនកិច្ចនេះគឺបន្តពង្រឹងនិងពង្រីកទំនាក់ទំនងពិសេស
រវាងវៀតណាមជាមួយគុយបា។ ដំណើរទស្សនកិច្ចនេះ នឹងលើកកំពស់ទំនាក់
ទំនងនយោបាយទ្វេភាគី ព្រមទាំងបង្កលក្ខណៈងាយស្រួល ដើម្បីជម្រុញទំនាក់
ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។ ឯកអគ្គរដ្ឋទូត Duong Minh ជឿជាក់ថា ដំណើរទស្សន
កិច្ចនេះរបស់លោកប្រធានរដ្ឋនឹងទទួលបានជោគជ័យ បង្កើតបុព្វបទដ៏រឹងមាំមួយ
សម្រាប់ប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងមនោសញ្ចេតនា ពីសេស
ដែលប្រទេសទាំងពីរមានស្រាប់ក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ