ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទដៃគូសមាគមកាកបាទក្រហមវៀតណាម

(VOVworld) - នាថ្ងៃទី១៣ សីហា មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម
បានរៀបចំសន្និសីទដៃគូឆ្នាំ២០១៤ ក្រោមប្រធានបទសហប្រតិបតិ្តការនិងអភិវឌ្ឍន៍។សន្និសីទនេះមានការចូលរួមរបស់ដំណាងចំនួន១៥០នាក់ មកពីបណ្ដាស្ថាប័នបក្ស
រដ្ឋ រណសិរ្សមាតុភូមិសមាគមកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហមអន្តរជាតិ បណ្ដា
ស្ថានទូត​ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនៅវៀតណាម និងបណ្ដាអង្គភាព
អាជីវកម្មនៅក្នុងនិងក្រៅប្រទេស។ថ្លែងមតិនៅសន្និសីទនេះប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការធ្វើសកម្មភាពរបស់
សមាគមកាកបាទក្រហមវៀតណាមក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ជាពិសេសគឺកម្មវិធី
គម្រោងការណ៍អន្តរជាតិនានា។លោក Truong Tan Sang បានសង្កត់ធ្ងន់ថាសកម្មភាព
មិនចេះនឿយហត់របស់ជួរកម្មាភិបាល សមាជិក និងអ្នកស្ម័គ្រចិត្តនៃសមាគមកាក
បាទក្រហមវៀតណាម រួមជាមួយការផ្ដល់ជំនួយរបស់បណ្ដាដៃគូ បានរួមចំណែក
យ៉ាងសកម្មក្នុងការជួយឧបត្ថម្ភបណ្ដាជនមានស្ថានភាពលំបាកឈានទៅមុខក្នុង
ជីវភព។លោកTruong Tan Sang បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល
បង្កលក្ខណៈងាយស្រួលដើម្បីសមាគមកាកបាទក្រហមវៀតណាមអភិវឌ្ឍន៍​ អនុវត្ត
ល្អនូវតួនាទី និងភារកិច្ចរបស់ខ្លួន។

ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទដៃគូសមាគមកាកបាទក្រហមវៀតណាម - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ថ្លែងមតិនៅសន្និសីទនេះ

ក៏នៅសន្និសីទនេះដែរ សមាគមកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហមអន្តរជាតិ
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងសមគមកាកបាទក្រហមជាតិផ្សងៗ
ចំនួន៩ បានផ្ដល់ជំនួយនិងសន្យាផ្ដល់ជំនួយជាបណ្ដាកម្មវិធី គម្រោងការណ៍មនុស្ស
ធម៏​ ដែលមានតំលៃជាទឹកប្រាក់ចំនួន២៣៣ពាន់លានដុង។អង្គភាពអាជីវកម្មចំនួន
១១នៅក្នុងនិងក្រៅប្រទេស ក៏បានជួយជ្រោមជ្រែងដោយផ្ទាល់ទឹកប្រាក់ចំនួន១២
ពាន់លានដុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ