ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៍មានរុស្ស៊ី
|
ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៍មានរុស្ស៊ី |
(VOV)_ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ចូលរួមពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិ ថ្ងៃទី៩ ឧសភា
ឆ្នាំ ១៩៤៥-ថ្ងៃទី៩ ឧសភា ឆ្នាំ ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានឆ្លើយសម្ភាសន៍ជាមួយបណ្ដាទីភ្នាក់ងារសារព័ត៍មានជួរមុខរបស់រុស្ស៊ី ស្ដីពីអត្ថ
ន័យនៃទិវាជ័យជំនះ និងអំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងរុស្ស៊ីផងដែរ។
ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ប្រជាជននៅលើទូទាំងពិភពលោក
ដែលក្នុងនោះមានប្រជាជនវៀតណាម ចងចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅ
ចំពោះការខំប្រឹងប្រែង និងពលីកម្មរបស់យុទ្ធជននៃកងទ័ពក្រហមនិងប្រជាជន
សហភាពសូវៀត ក្នុងការសង្គ្រាម វាយប្រហារទៅលើលិទ្ធិហ្វាស៊ីស។ ជ័យជំនះ
ទៅលើលិទ្ធិហ្វាស៊ីស លិទ្ធិជ្រុលនិយមបានបើកចេញទំព័រថ្មី ជាការលើកទឹកចិត្ត
ដ៏ធំធេង ចំពោះការតស៊ូប្រឆាំង ដណ្ដើមឯករាជ្យ របស់ប្រជាជាតិនានា នៅទ្វីបអាស៊ី
- អាហ្វ្រីក -អាមេរិកឡាទីន ដែលក្នុងនោះមានប្រជាជនវៀតណាម។
ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី ប្រធានរដ្ឋ លោក Truong Tan Sang
បានអះអាងថា៖ វៀតណាមនិងរុស្ស៊ី បានមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់
វិស័យ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ អំពីសេដ្ឋកិច្ច-ពាណិជ្ចកម្ម រុស្ស៊ីជានិច្ចកាលជាដៃ
គូពាណិជ្ជកម្មប្រពៃណី និងសំខាន់ជួរមុខរបស់វៀតណាម ដោយមានសមិទ្ធផល
សហប្រតិបត្តិការនាបច្ចុប្បន្ន ប្រធានរដ្ឋជឿជាក់ថា៖ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី នឹងបន្តអភិវឌ្ឍន៍ល្អប្រសើរតទៅទៀត៕