ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញ

(VOVworld) - នាព្រឹកថ្ងៃទី២៦ មិថុនា នៅទីក្រុងហូជីមិញ​ ភាគខាងត្បូងវៀតណាម
គណៈប្រតិភូរដ្ឋសភានៃទីក្រុងហូជីមិញដឹកនាំដោយប្រធានរដ្ឋវៀតណាមលោក Truong
Tan Sangបានមានជំនួបប្រាស្រ័យជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម
​នៅទីក្រុងហូជីមិញ និងបណ្ដាអ្នកបោះឆ្នោត។នៅទីនេះអ្នកបោះឆ្នោតនៃទីក្រុងបាន
វាយតំលៃខ្ពស់ចំពោះការ ដែលបណ្ដាសមាជិកសភាបានចូលរួមពិភាក្សានិងនាំចេញ
មតិជាច្រើន ដល់គម្រោងច្បាប់នានា ដែលទាក់ទិនជិតស្និទ្ធជាមួយជីវភាពរស់នៅ
របស់ប្រជាជន។

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ក្នុងជំនួបប្រាស្រ័យមួយជាមួយអ្នកបោះឆ្នោត


ស្ដីអំពីបញ្ហាសមុទ្រខាងកើត ថ្លែងមតិនៅជំនួបនេះ លោក​ Truong Tan Sang បានអះអា
ងជាថ្មីម្ដងទៀតថា ទស្សនៈរបស់វៀតណាម គឺស្នេហាសន្តិភាព មិត្តភាព និង​ត្រៀមខ្លួន
ជាស្រេចធ្វើមិត្តជាមួយប្រទេសទាំងឡាយលើពិភពលោក។លោក​បញ្ជាក់ថែមទៀតថា
វៀតណាមមិនចំណុះទៅលើប្រទេសណាមួយទេ ហើយវៀតណាមប្ដេជ្ញាធ្វើឲ្យគោល
មាគ៏ានេះក្លាយទៅជាជាក់ស្ដែង។ក្នុងស្ថានភាពនាបប្ចុប្បន្ន​ លោក Truong Tan Sang អំពាវនាវឲ្យជនគ្រប់រូបនិងស្ថាប័ននិមួយៗ រួមគ្នាសាមគ្គីដើម្បីបងើ្កតបន្ថែមកំលាំង
ពលំសំរាប់ការតស៊ូការពារអធិបតេយ្យភាពរបស់មាតុប្រទេស។

ប្រតិកម្មទៅវិញ

ផ្សេងៗ