ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

(VOV)_បន្ទាប់ពីសម័យប្រជុំលើកទី១០ រដ្ឋសភា នីតិកាលទី១៣ នាថ្ងៃទី៥ ធ្នូ 
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយគណៈប្រតិភូ​សមាជិក​សភាទីក្រុងហូជីមិញ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ​ទី១​ ទីក្រុងហូជីមិញ
 (ភាគខាងត្បូងវៀតណាម)។ អ្នកបោះឆ្នោតបានអបអរសាទរសម័យប្រជុំ​ រដ្ឋសភា
លើកនេះ​ដែលបានអនុម័តលើគំរោងច្បាប់សំខាន់ជាច្រើន ​ពិសេសគឺការវាយតំលៃ
អំពីស្ថានភាពសេដ្ឋកិច្ច សង្គម ដើម្បីស្វែងរកដំណោះ​ស្រាយសំរាប់ឆ្នាំ ២០១៦ និង
ដំណាក់កាល៥ឆ្នាំខាងមុខនេះ។ បណ្ដាអ្នកបោះ​ឆ្នោតបានស្នើអោយត្រូវលើកកំ
ពស់តួនាទីឃ្លាំមើលរបស់រដ្ឋសភា មានវិធានការខ្លាំងក្លាជាង និងដាច់ខាតជាង​ 
ដើម្បីរាំងស្កាត់ស្ថានភាពពុករលួយខ្ចះខ្ជាយ។

        ប្រធានរដ្ឋ លោក Truong Tan Sang មានគោលបំណងថា៖អ្នក​បោះឆ្នោត​បន្ត
រួមវិភាគទានចំពោះបក្សភាគ រដ្ឋអំណាចក្នុងការគ្រប់គ្រងនិងដឹកនាំតំបន់និយាយ
ដោយឡែក និងប្រទេសទាំងមូលនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ