ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយតំណាងកម្មាភិបាលចារកម្មសន្តិសុខ T4
|
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយតំណាងកម្មាភិបាលចារកម្មសន្តិសុខ T4 |
(VOV)_នារសៀលថ្ងៃទី៤មេសា នៅទីក្រុងហាណូយប្រធានរដ្ឋ លោកTran Dai
Quang បានជួបសន្ទនាជាមួយគណៈប្រតិភូអតីតកម្មាភិបាលចារកម្មសន្តិសុខមណ្ឌល
Sai Gon – Gia Dinh ( ចារកម្មសន្តិសុខ T4) ក្នុងឱកាសគណៈប្រតិភូមកទស្សនាទីក្រុង
ហាណូយ និងតំបន់មួយចំនួននៅភាគខាងជើងវៀតណាម។ ជួបសំណេះសំណាលជា
មួយក្រុមតំណាង ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់នូវយុទ្ធជ័យ ស្នា
ដៃឆ្នើមរបស់កងកម្លាំងចារកម្មសន្តិសុខ T4។ ប្រធានរដ្ឋក៏បានអះអាងថា៖បក្ស រដ្ឋ
និងប្រជាជនជានិច្ចកាលគោរព កត់សម្គាល់និងវាយតំលៃខ្ពស់សកម្មភាពពោរពេញ
ទៅដោយអត្ថន័យរបស់គណៈកម្មការទំនាក់ទំនងអតីតកម្មាភិបាលចារកម្មសន្តិសុខ
T4ជាពិសេសគឺសកម្មភាពអប់រំប្រពៃណី រៀបចំដំណើរវិលត្រឡប់មកប្រភពដើម
ទស្សនាសមរភូមិ ជួយឧបត្ថម្ភគ្រួសារយុទ្ធមិត្ត គ្រួសារមូលដ្ឋានចារកម្ម។ ប្រធានរដ្ឋ
ក៏មានគោលបំណងថា៖បណ្ដាអតីតកម្មាភិបាលចារកម្មសន្តិសុខ T4បន្តយកចិត្តទុកដាក់ ផ្តល់មតិ កសាងកងកម្លាំងនគរបាលប្រជាជនកាន់តែស្អាតស្អំ រឹងមាំ
រួមចំណែកកសាងស្រុកកំណើត និងប្រទេសជាតិកាន់តែសម្បូរធូធារ ខ្លាំងមាំមួន៕