ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតី Azerbaijan


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតី Azerbaijan  - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតី Azerbaijan (Image: VOV)



(VOVworld) – នាព្រឹកថ្ងៃទី ១៤ ឧសភា នៅរដ្ឋធានី Baku ប្រធានាធិបតីសាធារណៈរដ្ឋ  
 Azerbaijan លោក Ilham Aliev បានធ្វើជាអាធិបតីពិធីទទួលប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងលោកជំទាវដែលអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅ
សាធារណៈរដ្ឋ Azerbaijan។ បន្ទាប់ពីពិធីនេះ ប្រធានរដ្ឋ វៀតណាម លោក Truong Tan
Sang និងប្រធានាធិបតី Azerbaijan លោក Ilham Aliev បានជួបសន្ទនាផ្លាស់ប្តូរបណ្ដា
វិធានការដើម្បីពង្រឹងនិងពង្រឹកទំនាក់ ទំនងមិត្តភាពរវាងប្រទេសទាំង ២ ជាពិសេស
លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិង វិនិយោគ។ ភាគីទាំង ២ បានឯកភាពជំរុញ
សកម្មភាពពន្លឿនពាណិជ្ជកម្មដើម្បីបើកទូ លាយទីផ្សារទំនិញរបស់វៀតណាមនៅ
Azerbaijan  ខំប្រឹងប្រែងនាំតំលៃពាណិជ្ជកម្ម ទ្វេភាគីឡើង ១ ពាន់លានដុល្លា
អាមេរិកនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំង ២ រូបបាន សង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិ
បត្តិការលើវិស័យប្រេងឧស្ម័ន្ធគឺជាទិសដៅអាទិភាពយុទ្ធ សាស្ត្រក្នុងរយៈពេលយូរ
អង្វែង។លោកប្រធានាធិបតី Aliev បានអះអាងថានឹងបង្កលក្ខណៈងាយស្រួលដើម្បី
ជំរុញវិនិយោគរបស់វៀតណាមចូលក្នុង Azerbaijan ឆ្ពោះទៅការបើកទូលាយកិច្ចសហ
ប្រតិបត្តិការធ្វើអាជីវកម្មនៅប្រទេសទី ៣។ ទន្ទឹមនឹងនោះ​ ភាគីទាំង ២ ក៏បានឯកភាព
បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្ដាលទេសចរណ៍ ជាដើម។

        ក៏នៅជំនួបសន្ទនានេះ​លោកប្រធានរដ្ឋ Truong Tan Sang បាន​ជូនតំណឹងអំពី
បំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើតនិងអះអាងនូវទស្សនៈ​របស់ប្រទេស
អាស៊ាននិងវៀតណាមក្នុងការដោះស្រាយជំលោះនៅសមុទ្រដោយសន្តិវិធីលើ
មូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២គោរពយ៉ាងម៉ឹងមាត់និង​ពេញលេញសេចក្តី​ថ្លែងការ​ណ៍ស្ដីពីការ
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅកសាង​ក្រម​​ប្រតិបត្តិ
ដំបន់នៅសមុទ្រខាងកើត (COC)។ លោកប្រធានាធិតី Azerbaijan បានគាំទ្រទស្សនៈរបស់វៀតណាមដោះស្រាយជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិនិង
អនុសញ្ញាអង្គការសហប្រជាជាតិ។ លោកប្រធានាធិតី Azerbaijan គោរពការអភិវឌ្ឍន៍
ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ច​សហប្រតិបត្តិ​ការ​លើច្រើនវិស័យជាមួយ
វៀតណាម ចាត់ទុកវៀតណាមជា​ដៃគូ​សំខាន់នៅដំបន់អាស៊ី-អាគ្នេយ៍។

        ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើក្សិណសាក្សីពិធីចុះ​
ហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការនិងជួយ​ឧបត្ថម្ភ
រដ្ឋបាលក្នុងវិស័យគយ កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្ដីពីការដឹក​ជញ្ជូន​អាកាសចរណ៍អនុស្សារណៈយោគយល់គ្នាក្នុងវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទជាដើម។

        បន្ទាប់ពីជំនួបសន្ទនា ថ្នាក់ដឹកនាំទាំងពីររូបនេះបានជួបសន្ទនាជាមួយ​មជ្ឈដ្ឋាន
អ្នកសារព័ត៌មាន។ ថ្នាក់ដឹកនាំទាំងពីររូបជាថ្មីម្ដងទៀតសង្កត់ធ្ងន់ទៅលើ​ទំនាក់ទំនង
មិត្តភាពរវាងប្រទេសទាំងពីរជាមូលដ្ឋានសំខាន់បើកចេញឱកាស​សហប្រតិបត្តិការថ្មី
រវាងប្រទេសទាំងពីរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ