ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania(TTXVN)

(VOV)_នាថ្ងៃទី១០មិនា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅ​សាធារណរដ្ឋឯកភាពTanzania ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ជួបសន្ទនាជាមួយប្រធានរដ្ឋសភា Tanzania លោក Job Ndugai ។ នៅក្នុង​ជំនួបនេះ​ ប្រធានរដ្ឋ លោក Truong Tan Sang បានអបអរសាទរលោក Job Ndugai ដែលបាន​ជ្រើសតាំងជាប្រធានរដ្ឋសភា  Tanzania និងសម្ដែងជំនឿជាក់​ថា៖ ដោយតួនាទីនិង​កិត្យានុភាពរបស់ខ្លួន លោកប្រធានរដ្ឋសភានឹងរួមវិភាគទានយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាង​ប្រទេសទាំងពីរ។​ប្រធានរដ្ឋ ​លោក ​Truong Tan Sang បានជូនដំណឹងអំពី​លទ្ធផលជំនួបចរចារជាមួយប្រធានាធិបតី​ លោក John Magufuli Gi ដែលក្នុង​នោះសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​កសិកម្ម ទូរគមនាគមន៍ និងពាណិជ្ជកម្ម។

          រីឯ ប្រធានរដ្ឋសភា Tanzania លោក Job Ndugai បានអះអាងថា៖ ​Tanzania ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូជិតស្និទ្ធិ និងសម្ដែងគោលបំណងជំរុញទំនាក់ទំនងសហប្រិតបត្តិការជាមួយរដ្ឋសភាវៀតណាម ដែលក្នុងនោះ​មានសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ។

          នាថ្ងៃដដែល ប្រធានរដ្ឋ លោក Truong Tan Sang ក៏បានអញ្ជើញទៅ​សាកសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូត​វៀតណាមប្រចាំនៅ Tanzaniaផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ